កាលពីម្សិលមិញជាថ្ងៃនៃសេចក្ដីស្រលាញ់នៅប្រទេសចិន មានមនុស្សមានជាច្រើនបានចូលរួមការប្រារព្ធពិធីនេះ។ ការជូនបាច់ផ្កាដល់មនុស្សដែលយើងស្រលាញ់ មិនថាចាស់ក្មេង ម៉ាក់ប៉ា បងប្អូន មិត្ដភក្ដិ រួមនិងសង្សារ ប្រាកដជាកើតមានឡើងផងដែរ សំរាប់មនុស្សដែលគេស្រលាញ់រៀងៗខ្លួន តែរឿងមិនគួរអោយជឿ និងជារឿង សែនអាម៉ាស់សំរាប់បុរសម្នាក់បានកើតឡើង នៅពេលដែល គេព្យាយាមអោយបាច់ផ្កាទៅនារីដែលគេស្រលាញ់ តែមិនបានការតបដ៏សមគួរ បានមកនូវការបដិសេដនៅកណ្ដាលទីសាធារណៈ និងការទាត់ធាក់ពីសំនាក់នារីទៅវិញ។ កំលោះដែលរស់នៅ Xidan បានព្យាយាមលត់ជង្គង់អង្វរ នារីម្នាក់នោះដោយ កាន់បាច់ផ្កាដ៏ធំនៅក្នុងដៃ ថែមទាំងច្រៀង សារភាពសុំស្នេហ៍ តែនារីម្នាក់ មានប្រតិកម្មតប ដោយស្រែកដាក់ ដែលអាចបង្អាប់កិត្តិយសបុរសម្នាក់នោះ។ ទោះជានារីម្នាក់នោះដេញយ៉ាងណា ក៏បុរសម្នាក់នោះមិនចេញឆ្ងាយ បុរសម្នាក់នោះនៅតែដើរតាមអង្វរ ហើយនិយាយពេញៗមាត់របស់គេថា គេពិតជាស្រលាញ់នាងណាស់ គេបានដាក់រូបនាងក្នុងបេះដូងតាំងពីជួបលើកដំបូង។  តើប្រិយមិត្ដគិតថាបុរសម្នាក់ជា បុរសស្មោះស្នេហ៍ ឬមុខក្រាស់? បើប្រិយមិត្ដជាតួឯកប្រុស តើប្រិយមិត្ដមានអារម្មណ៍បែបណា បើតួឯកស្រីឆ្លើយតបបែបនេះ។ ចុះប្រិយមិត្ដនារីវិញ នឹងមានប្រតិកម្មតបយ៉ាងណា បើមានបុរសសារភាពស្នេហ៍កណ្ដាលសាធារណៈបែបនេះ?

ដោយ TD

khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]