រាជធានីភ្នំពេញ ៖ ដោយមិនចង់ឲ្យគេមើលឃើញថា អ្នកនិពន្ធខ្មែរសម័យថ្មីចម្លងបទចម្រៀងពីបរទេស លោករិទ្ធ អូមេហ្គា ដែលជាអ្នកដឹកនាំសម្តែង និងអ្នកនិពន្ធម្នាក់ ប្រចាំផលិតកម្មថោន មានឈ្មោះមួយរូបដែរ បានដាក់ជំហររបស់ខ្លួនថានឹងប្រឹងប្រែងរកចំណុចបង្កើតថ្មី កើតចេញពីស្នាដៃកូនខ្មែរពិតប្រាកដ ។
លោកបានលើកឡើងបែបនេះ កាលពីយប់ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៦ ដែលជារាត្រីលោកបានជួបជុំសាច់ញាតិបងប្អូនអ្នកសិល្បៈរៀបចំធ្វើពិធីខួបកំនើត គម្រប់វ័យ២៤ឆ្នាំ នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក កាលពីពេលកន្លងទៅ ។
លោកថា លោកកំពុងតែខិតខំតែងនិពន្ធបទចម្រៀងជាបន្តទៀត ដែលកើតចេញពីស្នាដៃកូនខ្មែរធ្វើយ៉ាងណា បញ្ចៀសពីការលួចចម្លងពីបទបរទេស ដែលជាចំណុចមួយ កំពុងតែធ្វើឱ្យមហាជនធុញទ្រាន់ ។
លោកពីមុនធ្លាប់និពន្ធបទ «ស្រឡាញ់អូនលើសហើយ» ដែលច្រៀងដោយខ្លួនឯងលេងៗប៉ុណ្ណោះ ។ ដោយសារតែមានការគាំទ្រច្រើននៅលើសង្គមហ្វេសប៊ុកក៏បទមួយនេះ បន្តជូនអ្នកចម្រៀងនៅក្នុងផលិតកម្មថោនច្រៀងវិញម្តង ។ លោកបានចូលបម្រើការងារនៅផលិតកម្មថោនបីឆ្នាំមកហើយ ដោយពីមុនធ្លាប់នៅផលិតកម្មហង្សមាសដែរ ។ ពីមុនយើងយបលំនាំបទគេមកច្រៀងប៉ុន្តែចាប់ពីពេលនេះ ទៅលោកកំពុងពិភាក្សាជាមួយរៀមច្បងធ្វើបទបែបស្នាដៃកើតចេញជារបស់ខ្មែរផ្ទាល់វិញម្តងដើម្បីឲ្យទស្សនិកជនវាយតម្លៃនិងពង្រីកស្នាដៃកូនខ្មែរកាន់តែមានអ្នកចេះច្រើនឡើងៗផងដែរ។
ដោយមានទិសដៅប្តូរការតែងនិពន្ឋនេះហើយ ទើបលោកខំព្យាយាមធ្វើឲ្យល្អ បើទោះមិនបានច្រើនបទក៏ចេញមួយៗមក គឺអាចឲ្យមហាជនទទួលយកបានផងដែរ ។ ក្នុងផលិតកម្មថោន អ្នកដឹកនាំសម្តែង គឺមានចំនួនប្រហែលជា៥ ទៅ៦រូប ដោយមិនប្រកាន់តួណារបស់យើងយកមកសម្តែងឡើយពោលឲ្យតែត្រូវការយើងហៅមកទាំងអស់និងឆ្លាស់គ្នាផងដែរ។
ចំពោះខួបកំណើតរបស់លោកនេះ រៀបចំលក្ខណៈធំល្មមបែបនេះប្រមាណជាបីឆ្នាំជាប់គ្នាមកហើយដែលអញ្ជើញតារាស្គាល់រាប់អានគ្នាមកចូលរួមសប្បាយដើម្បីបង្កើតភាពស្និតស្នាលរាប់អានគ្នាផងដែរ។លើសពីនេះចង់លើករាសីការងារឲ្យល្អមានជោគជ័យបន្តក្នុងផែនការរៀបចំទៅមុខទៀតក្នុងការដឹកនាំសម្តែងនិងតែងនិពន្ឋ។លោកក៍សូមថ្លែងអំណរគុណដល់រៀមច្បងមួយចំនួនបានជួយណែនាំរូបលោកសម្រាប់ការចេះរបៀបដឹកនាំសម្តែងនិងតែងនិពន្ឋអាចឈរជើងបាន។
តារាដែលចូលរួមនាគ្រានោះឃើញមានកញ្ញាស៊ូ ស៊ីរីកា កញ្ញាពេជ្រ អាវីហ្សា លោកសុភក្រ័រិទ្ឋ លោកលៀក លីដា កញ្ញាលី លីស្សា អ្នកនាងប៊ីរីយ៉ា កញ្ញាសាសា លោក ឃ្វីន ព្រមទាំងតារារះថ្មីភាគច្រើនមួយចំនួនទៀតផងដែរ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]