នេះគឺជារឿងដ៏គួរអោយហួសដែលមានបុរសម្នាក់ ត្រូវបាននារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត ធាក់ក្នុងខណៈពេលដែលរូបលោកកំពុងតែ តាមអោយផ្កាក្នុងបំណងសុំរូបនាងធ្វើជាសង្សារ។

ដោយយោងទៅតាមគេហៈទំព័រ BeijingCream ចុះផ្សាយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា វីដេអូឃ្លីបដ៏ខ្លីមួយដែល មានបុរសក្មេងម្នាក់ បានកាន់បាច់ផ្កាលុតជង្គត់សុំស្រឡាញ់ នារីរូបស្រស់ម្នាក់ ត្រូវបានចែកចាយពេសពេញអិនធើណិត។ អ្នកដែលមើលវីដេអូនេះហើយបាននិយាយថា មើលទៅរូបនាងធ្វើដូចជាមិនទំនងសោះ បើគេសុំស្រឡាញ់ប្រកែកបានហើយ ចាំបាច់ធាក់រូបគេធ្វើអី ? តែទោះជាត្រូវនាងធាក់យ៉ាងណាក៏ដោយ ក៏បុរសម្នាក់នោះ នៅតែតាមរូបនាងរហូតដល់នាទីចុងក្រោយនៃវីដេអូ គួរអោយអាណិត។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]