everjobs.com.kh រៀបចំពិព័រណ៍ការងាររយះពេលមួយថ្ងៃក្នុង ឱកាសគម្រប់ខួបមួយឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា 

ពិព័រណ៍ការងារជាលើកដំបូងរបស់គេហទំព័រការងារ everjobs.com.kh នឹងប្រព្រឹត្ត្រទៅនៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ គេហទំព័រការងារ everjobs.com.kh ដែលជាគេហទំព័រស្វែងរកការងារដែលមានភាព រីកលូតលាស់យ៉ាងលឿនបំផុតនៅ ក្នុងប្រទេសកម្ពុជា បានអញ្ជើញអ្នកស្វែងរកការងារទាំងឡាយដើម្បីអោយមកចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារនៅក្នុងទីក្រុងភ្នំពេញ។ 

កម្មវិធីនេះដែរនឹងប្រព្រឹត្ត្រទៅនៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងឱកាសគម្រប់ខួបមួយឆ្នាំរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ជាមួយនឹងរយៈ ពេលជាងមួយឆ្នាំកន្លងទៅ គេហទំព័រការងារ everjobs.com.khបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេស កម្ពុជាក្នុងទីផ្សារការងារតាមអនឡាញ។ មានអ្នកចូលមើលជាង៤៥០០នាក់ជារៀងរាល់ថ្ងៃ មូលដ្ឋានទិន្នន័យ ផ្ទុកប្រវត្តិរូបការងារជាង១៩០០០ និង មានក្រុមហ៊ុនជាង៩០០ ដែលបានផ្សព្វផ្សាយឱកាស ការងារនៅលើគេហទំព័រ និងមានលក្ខណៈងាយស្រួល ក្នុងការស្វែងរកការងារនិងជ្រើសរើសបុគ្គលិក។ ចាប់តាំងពីការចាប់ផ្ដើម របស់យើងកាលពីឆ្នាំមុន យើងបានសិក្សាជាច្រើនពីទីផ្សារការងារនិងតម្រូវការ របស់ក្រុមហ៊ុនក្នុងស្រុមនិងក្រៅស្រុក និងអ្នកស្វែករកការងារផងដែរ។ គោលដៅរបស់យើង គឺធ្វើយ៉ាងណា អោយមានភាពងាយស្រួលក្នុងការភ្ជាប់រវាងអ្នក ស្វែងរកការងារដែលមានសមត្ថភាព ទៅនឹងក្រុមហ៊ុនល្អៗ។បន្ទាប់ពីទទួលបានបទ ពិសោធន៍មួយឆ្នាំកន្លងទៅ យើងបានបង្កើននូវចំណាប់អារម្ម័ណទាំងអ្នកស្វែងរកការងារនិង ក្រុមហ៊ុនក្នុងការប្រើប្រាស់គេហទំព័រតាមអនឡាញរបស់យើង នេះបើតាមលោកGijs Braakman ដែលជាប្រធានផ្នែកអភិវឌ្ឍន៏ពាណិជ្ជកម្មរបស់everjobs Cambodiaបានលើកឡើង។ យើងបានបង្កើតនូវបណ្ដាញទំនាក់ទំនង យ៉ាងធំទូលាយសម្រាប់ក្រុមហ៊ុន និងអ្នកស្វែងរកការងារ ហើយយើងគិតថាវាជាពេលវេលា ដ៏ត្រឹមត្រូវក្នុងការរៀបចំពិព័រណ៍ការងារ ដ៏ធំមួយដែលនឹងនាំមកនូវអ្នកចូលរួមផ្សេងៗគ្នាសម្រាប់ទីផ្សារការងារ។ សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលផ្សេងៗទៀត កាលពីឆ្នាំមុនរបស់គេហទំព័រeverjobsគឺជារបាយការណ៏ការងារប្រចាំឆ្នាំ២០១៥ ដែលបានបង្ហាញពីទីផ្សារ ការងារដោយការ វិភាគលើនិន្នាការតាមអនឡាញ។ ក្នុងរបាយការណ៍នោះដែរបានបង្ហាញថាវិស័យឧស្សាហកម្មសណ្ឋាគារគឺបានរីក លូតលាស់យ៉ាងខ្លាំងបន្ទាប់ពីវិស័យ ឧស្សាហកម្មកាត់ដេរ។ វិស័យធនាគារគឺត្រូវបានគេធ្វើការ ស្វែងរកច្រើនសម្រាប់ការងារ។ ហើយវិស័យដែលជួយដល់កំណើន សេដ្ឋកិច្ចជាងមួយទសវត្សរ៍ហើយនោះ គឺវិស័យទេសចរណ៍។ របាយការណ៏បានបង្ហាញទៀតថា វិស័យផ្សេងៗទៀតរួមមាន ផ្នែកព័តមានវិទ្យា និងអាហារនឹងភេសជ្ជៈក៍ដើរតួយ៉ាងសំខាន់ ក្នុងទីផ្សារការងារ ហើយត្រូវបានគេរំពឹងទុកថានឹងមានការរីកចម្រើន បន្ថែមទៀតក្នុងឆ្នាំ២០១៦។ 

ក្នុងកម្មវិធីពិព័រណ៍ការងារឆ្នាំ២០១៦នេះផងដែរ អ្នកស្វែងរកការងារទាំងឡាយនឹងពេញចិត្ត នូវសកម្មភាពផ្សេងៗពេញមួយថ្ងៃ ដែលមានដូចជា សិក្ខាសាលាស្ដីពីការដឹកនាំ ក្រុមការងារ និងការបណ្ដុះបណ្ដាលពី វិធីសាស្រ្តសរសេរប្រវត្តិរូបការងារនិងការសម្ភាសន៍ការងារ។ កម្មវីធីនេះដែរមានទិសដៅក្នុងការធ្វើអោយមានការជួបជុំរវាងអ្នកស្វែងរកការងារ សមាជិកគ្រឹះស្ថានអប់រំផ្សេងៗ និងក្រុមហ៊ុនផ្សេងៗ ពីវិស័យឯកជន។ កម្មវិធីពិព័រណ៍ការងានេះ គឺបើកចំហរសម្រាប់និស្សិត ដែលទើបបញ្ចប់ការសិក្សាឫនិស្សិតដែលមាន បទពិសោធន៍ការងារ។ អ្នកចូលរួមអាចយកប្រវត្តិការងារមកតាមខ្លួនបានដើម្បីដាក់ពាក្យផ្ទាល់ និងដើម្បីបញ្ចូល ប្រវត្តិរូបការងារបស់ពួកគេទៅកាន់ www.everjobs.com.kh ដើម្បីមានអាទិភាពក្នុងការចូលរួម។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]