ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ មាន​ករណី​ហិង្សា​មួយ​កើតឡើង រវាង​ជនបរទេស និង​ជនបរទេស​ជា​ភ្ញៀវ​ទេស​ដូច​គ្នា នៅ​ចំណុច​ក្រុម​២៥ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នោះ​បាន​ធ្វើ​ឲ្យ​ម្នាក់​រង​របួស​និង​ម្នាក់​ក្លាយជា​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថ​ត​កិច្ច​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ឃាត់​ខ្ល​ន​ធ្វើការ​សាកសួរ ។

ជន​រង​គ្រោះ​ឈ្មោះ EDERY SAMUUEL ARIE ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ អ៉ី​ស្រា​អែ​ល (​របួសស្រាល ត្រូវ​ត្រង់​ថ្ងាស​និង​សៀតផ្កា ) ។ រីឯ​ជន​ដៃដល់​ឈ្មោះ LEYDEKER VITALY ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជនជាតិ​អា​មេ​រិ​ក កាន់​លិខិតឆ្លងដែន​លេខ 474541504 ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មូលហេតុ​ដែល​កើត​មាន​អំពើ​ហិង្សា​ខាងលើ​បណ្តាល​មក​ស្រវឹងស្រា​៕

រូបភាព៖ ជនរងគ្រោះ ជនជាតិ អ៉ី​ស្រា​អែ​ល ឈ្មោះ EDERY SAMUUEL ARIE
រូបភាព៖ ជន​ដៃដល់​ ជនជាតិ​អា​មេ​រិ​ក ឈ្មោះ LEYDEKER VITALY

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណីជនបរទេស បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងប្រទេសកម្ពុជាយើង កាលពីយប់ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយ មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ស្រ្ដីជនជាតិចិន ដ៏ស្រស់ស្អាតម្នាក់ បើករថយន្ដ Highlander តែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដោយឲ្យរថយន្ដខ្ទេចមុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្ដបង្កពាក់ស្លាកលេខភ្នំពេញ 2W-0246 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ស្ដុបសន្ធម៉ុកក៏បានជ្រុលទៅ បុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត តែអ្នកបើកបរពុំមានរងរបួសនោះទេ។

ក្រោយពេលកើតហេតុរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]