រតនគិរី៖​​ ​យុ​វ​ជន​​ ​ជ​​នជាតិ​គ្រឹ​​ងម្នាក់​​​ បា​ន​បា​​ក់ក​​ស្លា​ប់ ​​​ដោយ​​សា​រ​តែ ​រ​ថ​យ​ន្ត​សាំ​យ៉ុង​​​​ ​បុ​ក​ពី​ក្រោ​យ​ពេញ​​ទំ​ហឹ​ង​ ខ​ណៈ​​កំ​ពុ​ង​ធ្វើដំ​ណើ​រ​ ​ស្រប​​ទិ​ស​គ្នា ​តា​​​ម​បណ្តោ​យ​ផ្លូ​វ​ ​ជាតិ​​លេ​ខ៧​​៨​​​ចូ​ល ​ក្រុង​​បា​ន​លុ​ង​​​ ​នៅ​ម៉ោ​ង​៣​៖​២០​​នា​ទី ​រ​សៀ​ល​ថ្ងៃ​ទី​២​៧​​​ ខែ​ឧ​ស​ភា​ ​​ត្រ​ង់​ចំណុ​​ច​ភូ​មិ ​តា​កា​ប​ឃុំតា​​អ​ង​ ​ស្រុក​កូ​ន​មុំ​ខេ​ត្ត​រ​ត​​ន​គិរី​។​ ​ 

​ភ្លា​​ម​ៗ​នោះដែ​​រ​ន​គ​រ​បាល​មូ​ល​ដ្ឋា​ន​​​ ​បា​ន​​ចុះដ​ល់​​ក​ន្លែ​ងកើ​ត​​ហេតុ​ជួ​យ​អ​ន្ត​​រាគ​​មន៍​​​​ ​ប៉ុ​ន្តែ​ជ​ន​រ​ង​គ្រោះ​ស្លាប់​បា​ត់​​ទៅ​ហើ​យ​​​ ​ចំណែ​ក​ឯ​រ​ថ​​យ​ន្ត ​បើ​ក​រត់​​បា​ន​ច​ម្ងា​យ ​ប្រ​មា​ណ១​គី​ឡូ​ម៉ែ​​ត្រ​​​ ​ត្រូ​វ​បាន​អ្ន​ក​​ដំ​ណើរ​​​ ​​និ​ងប្រ​ជា​ព​ល​រ​​ដ្ឋស្ទា​​ក់​ចា​ប់​បា​ន​​​ ​ប៉ុ​ន្តែ​អ្ន​កបើ​ក​​រ​ថ​យ​ន្ត ​រ​ត់​គេ​ច​ខ្លួ​ន​បា​ត់​។​ ​ ​សា​ក្សី​ក្បែ​រ​ក​ន្លែ​ង​កើ​ត​ហេ​តុ​​​ ប្រា​ប់ឲ្យដឹងថា រថយន្តសាំយ៉ុងបើកបរក្នុងល្បឿនលឿ ស្របពេលដែលអ្នកជិះម៉ូតូចេញ ពីកន្លែងចាក់សាំង​ រួចត្រឡប់ទៅផ្ទះវិញមកដល់កន្លែងកើតហេតុ ត្រូវរថយន្តបុកពេញ ទំហឹងផ្លោងពីផ្លូវជាតិ ចូលប្រឡាយបាក់កស្លាប់តែម្តង។ 

អធិការរងនគរបាលស្រុកកូនមុំ លោកពុធ សាវី​ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះកាញ៉ូង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិតាកាប់​ ក្នុងឃុំតាអង​ ស្រុកកូនមុំខេត្តរតនគិរី​ ចំណែករថយន្តសាំយ៉ុងបង្កហេតុ​ ពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2AC 0149 ដឹកបន្លែ ផ្លែឈើ ពីក្រុងសួង ខេត្តត្បូងឃ្មុំ មកលក់នៅក្រុងបានលុង ខេត្តរតនគិរី។ បច្ចុប្បន្នរថយន្តបង្កគ្រោះចរាចរណ៌នេះនាំមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំតាអង ដើម្បីស្វែងរកម្ចាស់រថយន្តមក ដោះស្រាយតាមច្បាប់​ ឯសពជនរងគ្រោះប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីជនជាតិគ្រឺង៕

ប្រភព៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា ហេតុការណ៍ដែលបណ្ដាលឲ្យបុកបាក់ក បែបនេះក៏ធ្លាប់កើតមានឡើង នៅក្នុងខេត្ដមណ្ឌលគិរី កាលពីចុងឆ្នាំ២០១៥។

នៅក្នុងនោះបានឲ្យដឹងថា ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បើកម៉ូតូទៅបុករថយន្តឈ្នួល នៅម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មុខរមណីយដ្ឋានចំការកាហ្វេ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុលោកចៅសង្កាត់ បានបើកម៉ូតូរបស់ខ្លួន ចេញពីទីរួមខេត្តមណ្ឌលគិរី បំណងយកគុយទាវទៅឲ្យកូននៅផ្ទះ។ លុះដល់ចំណុចកើតហេតុ លោកចៅសង្កាត់ ក៏បានបើកម៉ូតូក្នុងល្បឿនលឿន ដើម្បីវ៉ារថយន្ត ក៏បានបុកជាមួយរថយន្តសាំយ៉ុង បើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យលោកចៅសង្កាត់បាក់ក និងបាក់ជើងទាំងសងខាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

លោក វ៉ាន់ ទិត្យ នាយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា លោកចៅសង្កាត់រមនា ដែលបានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ រ៉យ ត្រើន ជាជនជាតិដើមភាគតិចព្នង អាយុ៤៨ឆ្នាំ ចំណែកម្ចាស់រថយន្តសាំយ៉ុង ឈ្មោះ តឹម សុខខេង ភេទប្រុសអាយុ៣២ឆ្នាំ ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថិកិច្ចបានយកទៅ រក្សានៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីដោះស្រាយបន្ត៕

រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]