(តាកែវ)៖ កម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ សហការជាមួយ មន្ទីរធម្មការ និងគណ:កម្មការវត្តប្រាង្គអណ្តែត ហៅវត្តរំលេច បានចុះទៅឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយបានប្រព្រឹត្តខុស វិន័យសង្ឃ ដោយបានចាប់រំលោភនារីម្នាក់ ដែលមកបួសលាបំណន់ នៅក្នុងវត្ត រហូតសម្រេចបាន៣ដងត្រឹមរយ:ពេលប្រមាណ៣ម៉ោងប៉ុណ្ណោះ។

ការឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃល្មោភកាមរូបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅវត្តរំលេច បន្ទាប់ពីទទួលបានពាក្យបណ្តឹងបស់នារីរងគ្រោះ ដែលព្រះសង្ឃ បានចាប់រំលោភនាងតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦មកម្ល៉េះ។

មូលហេតុដែលនាងទើបតែប្តឹងសមត្ថកិច្ច ក៏ព្រោះតែខ្លាចការគំរាមសម្លាប់ចោលពីព្រះសង្ឃរូបនេះ តែម្តងក្រោយពេលចាប់រំលោភបានហើយនោះ។

មន្រ្តីនគរបាលមូលដ្ឋានស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ សុផល អាយុ៣៧ឆ្នាំ ហៅចំរើន រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ហើយទើបបួសជាសង្ឃបាន៥ខែប៉ុណ្ណោះ។ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ន ស ភ អាយុ២១ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងជើង ហើយបានទៅបួសលាបំណន់ នៅក្នុងវត្តរំលេច។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នារីរងគ្រោះបានលេបថ្នាំឲ្យបាត់រមាស់ ស្រាប់តែមានអាការ:ធីងធោង មិនស្រួលខ្លួន ពេលនោះក៏ចូលទៅដេក ស្រាប់តែនៅវេលាម៉ោងប្រមាណ៨៖៣០នាទី ជនសង្ស័យជាសង្ឃ បានចូលទៅចាប់រំលោភនាង ចំនួន៣ដង រហូតដល់ម៉ោងជាង១១ យប់ថ្ងៃដដែល។

ក្រោយចាប់រំលោភរួចហើយ ស្រាប់តែព្រះសង្ឃអង្គនេះ បានគំរាមសម្លាប់នារីរងគ្រោះចោលបើហ៊ានប្រាប់ឲ្យនរណាដឹង ទើបនាងចេះតែលាក់ទៅ ប៉ុន្តែដោយទ្រាំមិនបានចំពោះទង្វើដ៏ថោកទាបនេះ ក៏ទម្លាយប្រាប់ក្រុមគ្រួសារ រហូតដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ចុះមកឃាត់ និងចាប់ផ្សឹកតែម្តង។

បច្ចុប្បន្ន ជនសង្ឃបរាជិតរូបនេះ ត្រូវបានឃុុខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងរឿងរ៉ាវព្រះសង្ឃ អាចធ្វើឲ្យប្រិយមិត្ដនឹកឃើញ ដល់ព្រះសង្ឃមួយអង្គ ព្រះសង្ឃ​ដែលកាន់​ក្បាល​មីក្រូ​ច្រៀង ធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

គួររំលឹកថា ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ឣ​តី​ត​មេគណ​ខេត្ត មានរឿង​អាស្រូវ​កាន់​ក្បាល​មីក្រូ​ច្រៀង​លើ​ឆាក​តន្ត្រី​ថ្ងៃ​ចូល​ឆ្នាំ​ នា​ពេល​កន្លង​មក​នោះ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​សម្រេច​ដកហូត​តួនាទី​ជា​មេគណ​ហើយ ដោយ​ដាក់​ព្រះ​បាឡាត់​គណ​ជំនួស​វិញ ។

លោក សរ សុ​ពុ​ត្រា ឣ​ភិ​បាល​រង​ខេត្ត​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ថា កាលពី​ព្រឹក​ថ្ងៃ​៧​កើត ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​វត្ត​ដំណាក់​ត្រាច ក្នុង​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ប្រារព្ធ​ធ្វើ​ពិធីសែនក្រុងពាលី និង​ស្រោច​ព្រះ​សុគន្ធវារី​ថ្វាយ​ព្រះ​មេគណ​ខេត្ត​ស្តីទី កែវ ច​ន្ថា នៅ​វត្ត​កំណើត​របស់​លោក ដើម្បី​ប្រាប់​ដល់​បារមី​វត្ត និង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​ព្រះ​អង្គ​ផង និង​ដល់​ពុទ្ធបរិស័ទ​ទាំងឡាយ​ផង ។

លោក​ឣ​ភិ​បាល​រង​ខេត្ត​បន្ត​ថា ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ពុទ្ធបរិស័ទ និង​ព្រះ​គ្រូ​ចៅអធិការ​គ្រប់​វត្ត​ក្នុងស្រុក ហើយ​មានការ​ចូលរួម​ពី​ព្រះ​អនុគណ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត និង​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ​ផង​ដែរ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មេគណ​ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ត្រូវ​បាន​ដក​តំណែង ព្រះ​បាឡាត់​គណ កែវ ច​ន្ថា ក៏​បាន​ឡើង​តំណែង​ជា​ស្តីទី​ជំនួស ហើយ​ក៏​នឹង​ត្រៀម​ក្លាយជា​មេគណ​ខេត្ត​ពេញ​សិទ្ធិ​ផង​ដែរ ។

តាម​ច្បាប់​នៅ​ពេល​ដែល​ឣ​វត្តមាន​មេគណ​ខេត្ត គឺ​ព្រះ​បាឡាត់​ត្រូវ​ឡើងជា​មេគណ​ដោយ​ស្វ័យប្រវត្តិ ។ ការ​ឡើងជា​មេគណ​នេះ គឺ​បន្ទាប់​ពី​ព្រះ​ឣ​ង្គ ឌូ វណ្ណ​ឌឿ​ន បាន​យក​ត្រា​មេគណ​ទៅ​ប្រគេន​ដល់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​កាលពី​ថ្ងៃ​ទី​២ ខែឧសភា កន្លង​ទៅ ៕

រូបភាព ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]