អេស្ប៉ាញ៖ តារាឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo បានថ្លែងទៅកាន់សារព័ត៌មានថា គាត់គ្មានចំនូលចិត្តទៅលេងឲ្យក្លិប PSG និង Man City ទេ ហើយគាត់នឹងមិនទៅណាទេ ពោលគឺគាត់នឹងនៅជាមួយក្លិប Real Madrid។

កីឡករវ័យ ៣១ឆ្នាំរូបនេះ ស្ថិតក្នុងអាការៈរបួសប៉ុន្មានអាទិត្យមុននេះ ដែលធ្វើឲ្យគាត់ខកខាន ការប្រកួតមួយចំនួន ប៉ុន្តែគាត់បានអះអាងថា គាត់នឹងចូលរួមប្រកួតនៅថ្ងៃសៅរ៍ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត Champions League។ 

ក្នុងបទសម្ភាសន៍ គាត់បានថ្លែងទៅអ្នកសារព័ត៌មានថា៖ «ក្លិប PSG និង Man City គួរតែបំភ្លេចការចង់បានខ្ញុំទៅ ពីព្រោះខ្ញុំនឹងចូលនិវត្តន៍នៅ Real Madrid»។

គាត់បន្ត «ខ្ញុំចង់ចូលនិវត្តន៍នៅ Real Madrid តែម្តង យ៉ាងហោចណាស់ក៏១៥ឆ្នាំទៀតដែរ។ ខ្ញុំប្រហែលជាឈប់លេងបាល់ទាត់ នៅអាយុ ៤១ឆ្នាំ ឬលើសហ្នឹង តែយ៉ាងណាពួកយើងចាំមើលសិន ហើយខ្ញុំនឹងបន្តកុងត្រារបស់ខ្ញុំជាមួយ Real Madrid នៅចុងរដូវកាលនេះ»។

ចំណែកឯការប្រកួតវគ្គផ្តាច់ព្រ័តរវាង Real Madrid នឹង Atletico Madrid វិញ គាត់បាននិយាយបន្ថែមថា «វាគឺជាបរាជ័យដ៏ធំបំផុត ប្រសិនបើយើងមិនឈ្នះ នូវពានរង្វាន់ Champions League ប៉ុន្តែប្រសិនជាយើងឈ្នះ នេះជារដូវកាលដ៏អស្ចារ្យបំផុតសំរាប់ពួកយើង»៕

ប្រភព៖ ESPN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]