យ៉ាងហោចណាស់មាន មនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិត និង ៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ បាក់ស្ពាននៅឯភាគឦសាន ប្រទេសចិន។

រដ្ឋាភិបាលក្នុងតំបន់ Harbin បានបង្កអោយមានការខឹងសំបារជាខ្លាំងពីសំនាក់ប្រជាជន ដោយសារតែសំណង់អន់ៗ ជាថ្មីម្តងទៀត បន្ទាប់ពី ស្ពានមួយបានរលំបាក់ នៅម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី ២៤ និងបានសំលាប់មនុស្សអស់ ៣នាក់ និងរបួស ៥នាក់ផ្សេងទៀត។

ស្ពាន Yangmingtan បានប្រវែង១៥.៤ គីឡូម៉ែត្រ និង ទទឹង ៤១.៥ម៉ែត្រ បានបើកអោយដំណើរការកាលពី ថ្ងៃទី ៦ខែវិច្ឆិកា ឆ្នាំ ២០១១។ ប៉ុន្តែក្នុងរយៈពេលតិចជាងមួយឆ្នាំ ស្ពានមួយនេះបានបាក់ និងបណ្តាលអោយ ឡានដឹកទំនិញដែលកំពុង បើកបរលើវាបានធ្លាក់ចុះ។

គ្រោះថ្នាក់អកុសលនេះ បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពី ទីក្រុង Harbin បានទទួលរងនូវការបាក់ផ្លូវ ចំនួន ៧ កន្លែងដែលបណ្តាលអោយ មនុស្ស២នាក់បានស្លាប់។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]