ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានហេតុការណ៍កើតឡើងមួយ ដែលធ្វើឲ្យមនុស្សម្នាជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង ខណៈដែលនារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញ ឈរនៅលើដងផ្លូវមួយកន្លែង ក្នុងប្រទេសចិន ហើយត្រូវបានអនុញ្ញាត ឲ្យគេបាញ់កូនព្រួញដាក់ដោយមិនដឹងមូលហេតុ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទកន្លងទៅនេះ នារីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញ កំពុងតែឈរនៅលើចិញ្ចើមផ្លូវមួយកន្លែង ស្ថិតក្នុងខេត្ត Hangzhou ប្រទេសចិន ជាមួយនឹងក្តារខៀនតូចមួយនៅពីមុខ ហើយមានសរសេរជាលាយលក្ខណ៍អក្សរ ឈរយំទាំងទឹកភ្នែករហេមរហាម និងអនុញ្ញាតឲ្យអ្នកដែលធ្វើដំណើរកាត់តាមផ្លូវនោះ យកកូនព្រួញបាញ់ដាក់នាង ហើយតម្រូវឲ្យបង់ប្រាក់ចំនួន ១០យេន (ប្រហែលជា ១.៥០ដុល្លាអាមេរិក ឬប្រហែលជាង ៦,០០០រៀលខ្មែរ)។

មិនតែប៉ុណ្ណោះរូបនាងក៏បានសរសេរបង្ហាញពី លេខគណនីធនាគារផ្ទាល់ខ្លូន ដែលអាចឲ្យអ្នកដែលបាញ់ព្រួញ មកលើរូបនាង ឬអ្នកដែលនៅតាមបណ្តាញសង្គមនានា និងអ្នកដែលរស់នៅឯបណ្តា ប្រទេសដទៃទៀតឃើញហើយ អាណិតអាសូរអាចផ្តល់ជាថវិកាតាមរយៈកុងធនាគាររបស់នាងបានផងដែរ។

ប្រភពបានឲ្យដឹងទៀតថា នារីវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ji Jianli ។ មូលហេតុដែលរូបនាងបាន សម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារតែនាងត្រូវការប្រាក់ជាបន្ទាន់ ដើម្បីជួយព្យាបាលជំងឺប្អូនស្រី ជាទីស្រលាញ់របស់នាងឈ្មោះថា Jiayan ដែលកើតជម្ងឺមហារីកយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលជិតមួយម៉ោង នារីខាងលើត្រូវបានប៉ូលិសនាំខ្លួនចេញទៅឆ្ងាយ ពីទីកន្លែងនោះផងដែរ។

ប្រភពដដែលបន្តទៀតថា​​​​​​​ កាលពីមុនដោយសារតែជំងឺកាន់តែដុនដាបទៅៗ ហើយការចំណាយទៅលើថ្លៃព្យាបាលក៏អស់ច្រើនទៀត ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរមួយដល់ក្រុមគ្រួសារ នាង Jiayan ក៏ធ្លាប់បានសម្រេចចិត្តរត់ចេញពីផ្ទះម្តងផងដែរ ព្រោះមិនចង់លំបាកដល់គ្រួសារ។

ដោយឡែកបើតាមការចំណាយថ្លៃព្យាបាលនោះវីញ យ៉ាងហោចណាស់ត្រូវចំណាយជាង ៥០០,០០០យេន (ប្រហែលជា ៧៦,០០០ដុល្លារអាមេរិក) ទើបគ្រួសាររបស់នាង គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយ ទើបនាងសម្រេចចិត្តធ្វើរឿងបែបនេះ និងថែមទាំងបានប្រកាសស្វែងរកជំនួយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗផងដែរ ប៉ុន្តែជាលទ្ធផល នៅតែពុំឃើញមានអ្នកជួយផ្តល់ជំនួយឡើយ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ មិនទាន់មានប្រភពច្បាស់លាស់ណា ដឹងថាពេលនេះរឿងរ៉ាវ ក៏ដូចជាស្ថានភាពគ្រួសារមួយនោះយ៉ាងណានោះទេ ៕

ប្រភព៖ Shanghaiist

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរំលឹកដែរថា ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសុខចិត្តប្តូរជីវិត រុញទារក២នាក់ ចេញពីផ្លូវ ដែលរថយន្តមួយគ្រឿង កំពុងបើកថយក្រោយ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីដ៏ក្លាហាន រូបនោះ មានឈ្មោះថា Kiera Larsen ត្រូវបានរថយន្តម៉ាក Mercedes-Benz មួយគ្រឿងបុក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តនោះ បើកថយក្រោយ នៅលើផ្លូវ Los Coches Road នៃរដ្ឋ California សហរដ្ឋអាមេរិក។

ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ។ ចំនែកឯ ទារកទាំង២ ដែលរួចផុចពីគ្រោះ មានឈ្មោះថា Adison Jenkins អាយុ១ឆ្នាំ និង Emma Jenkins អាយុ២ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់ កន្លែងកើតហេតុ និងបញ្ជូន ក្មេងស្រី Kiera ទៅកាន់មន្ទីរពេទ្យ Sharp Grossmont Hospital ប៉ុន្តែក្រោយមក នាងក៏បានស្លាប់ បាត់បង់ជីវិត តែម្តង។

អ្នកស្រី Alissa Jenkins ជាម្តាយ របស់ទារកទាំង២ ដែលរួចផុតពីគ្រោះថ្នាក់ បាននិយាយថា «នាង Kiera បានជួយសង្គ្រោះជីវិត កូនស្រីរបស់ខ្ញុំ ទាំង២នាក់។ នាងពិតជា វីរនារីដ៏ពិតប្រាកដ។ នាងនឹងក្លាយជាទេវតា សម្រាប់កូនរបស់ខ្ញុំ ជារៀងរហូត»។

លោក Kevin Pearlstein ជាមន្ត្រីល្បាតម្នាក់ បានប្រាប់ឲ្យដឹងថា «ក្មេងម្នាក់នេះ ស្លាប់ដោយភាពអង់អាច​... នាងសុខចិត្តពលីខ្លួនឯង ដើម្បីកុមារតូចៗ ផ្សេងទៀត។ យើងកំពុងធ្វើការត្រួតពិនិត្យ លើទៅរថយន្ត បង្កហេតុនោះ ដើម្បីស្វែងរកមូលហេតុ និងរកឲ្យឃើញ ប្រសិនបើរថយន្តនោះ មានដំណើរការខុសប្រក្រតី ណាមួយ»។

យ៉ាងណាមិញ ទំព័រមូលនិធិ ដើម្បីជួយឧបត្ថម្ភ ដល់ការចំណាយ ក្នុងពិធីបុណ្យសព របស់នាង Kiera ត្រូវបានបង្កើត នៅលើគេហទំព័រ «Go Fund Me» ដោយប្រាក់ចំនួន ជិត ៦ម៉ឺនដុល្លារ ត្រូវគេបានបរិច្ចាគ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]