កូឡុំប៊ី៖ កាលពីពេលថ្មីៗនេះ ស្រ្តីចិត្តសឿង និងក្លាហានម្នាក់ បានធ្វើឲ្យ ជនសង្ស័យជាចោរប្លន់ម្នាក់ ស្គាល់ពីស្នាដៃរបស់នាង ដោយចាប់វាយ បោចសក់ និងបង្ខំឲ្យ ស្រាតននលគោក នៅកណ្តាលវាល ដើរត្រលប់ទៅផ្ទះវិញ។

បើតាមខ្សែវីដេអូឃ្លីប ដែលត្រូវបានថត និងបង្ហោះ ទៅលើគេហទំព័រ LiveLeak បានបង្ហាញឲ្យឃើញ ស្រ្តីចិត្តសឿង រស់នៅក្នុងរាជធានីបូហ្គោតា នៃប្រទេសកូឡុំប៊ីម្នាក់ បានចាប់បោចសក់ ជនសង្ស័យថាជាចោរម្នាក់ ដែលបានព្យាយាមប្លន់នាង នៅតាមដងផ្លូវ តែមិនបានសម្រេច និងបានប្រដៅ ជនសង្ស័យរូបនោះ យ៉ាងចាស់ដៃ ខណៈអ្នកដំណើរជាច្រើន បានឈរចោមរោមមើល។

បើទោះបីជា មានការប្រកែក ពីជនសង្ស័យ ថាខ្លួនមិនមែនជា ចោរប្លន់ក៏ដោយ ប៉ុន្តែស្រ្តីក្លាហានរូបនោះ មិនព្រមឲ្យជនសង្ស័យ រួចខ្លួនដោយស្រួលៗឡើយ ដោយបានបង្ខំឲ្យជនសង្ស័យ ដោះសម្លៀកបំពាក់ចេញ ឡើងននោលគោក ហើយថែមទាំង ធាក់ជនសង្ស័យ ប៉ុន្មានជើងទៀតផង មុននឹងប្រលែងរូបគេ ឲ្យចាកចេញទៅ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណី ស្រ្តីចិត្តសឿង ស្រដៀងគ្នានេះដែរ នៅឯប្រទេសហ្សកហ្ស៊ី នារីចិត្តសឿងម្នាក់ ហ៊ានតដៃជាមួយ ចោរប្លន់ ទោះជាកំពុងត្រូវ កាំភ្លើងភ្ជង់ចំក្បាល យ៉ាងណាក៏ដោយ

វីដេអូស្តែងមួយ បានកំពុងធ្វើឲ្យមនុស្ស ជាច្រើនចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងនោះគឺ បានបង្ហាញនូវទិដ្ឋភាព របស់នារីអ្នកគិតលុយ ដ៏ក្លាហានម្នាក់ ហ៊ានតតាំងជាមួយ នឹងចោរ ដែលមានកាំភ្លើងក្នុងដៃ ដោយមិនញញើត បើទោះជានាងកំពុងតែត្រូវ កាំភ្លើងភ្ជង់ចំក្បាល យ៉ាងណាក៏ដោយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ចោរខាងលើមានវ័យ១៧ឆ្នាំ និងឈ្មោះ Christian Thornton បានចូល ទៅទិញ ភេសជ្ជៈមួយកំប៉ុង នៅក្នុងហាងលក់ទំនិញមួយ និងបានប្រគល់ឲ្យនាង Bhumika Patel ដែលជាបុគ្គលិកហាង ដើម្បីគិតលុយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលដែលនាង Bhumika កំពុងគិតលុយនោះ ស្រាប់តែ Christian ដែលជាចោរប្លន់ម្នាក់នោះ បានដកកាំភ្លើងខ្លីមួយដើម ភ្ជង់នាងក្នុងបំណង ប្លន់យកលុយទាំងអស់ ដែលនាងមាន។

តែអ្វីដែលនឹកស្មានមិនដល់ Bhumika មិនត្រឹមតែមិនមាន ភាពតក់ស្លុតនោះទេ នាងបែរជាតដៃ ទាំងដៃទទេជាមួយនឹង Christian ដែលជាចោរម្នាក់នោះ ដោយការចាប់វាយ និងវាសកាំភ្លើង មិនឈប់ឈរ រហូតទាល់តែចោរប្រុសរូបនោះ ទ្រាំមិនបានរត់ចេញពីហាង ទាំងព្រលឹងចុងសក់។

ជាមួយគ្នានេះដែរ Bhumika បានប្រាប់ឲ្យដឹងថា “ចោរនោះប្រាប់ ឲ្យខ្ញុំប្រគល់លុយទាំងអស់ ទៅឲ្យគេ បើមិនអញ្ចឹងគេនឹង បាញ់ខ្ញុំតែម្តង។ ពេលនោះខ្ញុំក៏តបវិញថា អ្នកត្រូវការលុយ? ប៉ុន្តែខ្ញុំមិនឲ្យនោះទេ ហើយបើចង់បាញ់ បាញ់មក បាញ់ឥឡូវមក។ ក្រោយមកខ្ញុំ ក៏តដៃចាប់ដៃរបស់គេ នឹងទះយកៗ ទើបអាចរួចខ្លួន ពីគ្រោះថ្នាក់មួយនេះបាន”។

គូសបញ្ជាក់ផងដែរថា ពេលនេះ Christain Thornton ត្រូវបានប៉ូលីស ប្រចាំតំបន់ Richmond County ធ្វើការចាប់ខ្លួន រួចរាល់ហើយ និងត្រៀមធ្វើការចោទប្រកាន់ ពីបទឧក្រិដ្ឋ ២ទៅ៣ករណី ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]