កាមេរូន៖ កាលពីពេលកន្លងទៅនេះ គ្រូពេទ្យ បានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីស្ដ្រីម្នាក់ ដែលនាងមានអាការៈឈឺពោះ និងចង់ក្អួត បែរជាប្រទះឃើញមាន ស្រោមអនាម័យនៅជាប់នឹង ខ្នែងពោះវៀននាងទៅវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីមិនបញ្ចេញឈ្មោះម្នាក់ ដែលមានអាយុ ២៦ឆ្នាំ បានត្អូញត្អែរពីអាការៈឈឺ នៅផ្នែកខាងស្ដាំនៃត្រគាក ដែលធ្វើឲ្យរូបនាង ពិបាកនឹងទទួលអាហារ និងក្ដៅខ្លួនបន្ថែមទៀត។ យ៉ាងណាមិញ ក្រោយពីការស្កេន បានបង្ហាញថា ពោះរបស់ឡើងហើម ដោយសារតែមានសារធាតុរាវ ដែលធ្វើឲ្យគ្រូពេទ្យនៅក្នុងប្រទេសនេះ សន្មត់ថា នាងមានជំងឺរលាកខ្នែងពោះវៀន។

គ្រូពេទ្យបានប្រញាប់ប្រញាល់ធ្វើការវះកាត់ឲ្យនាង ដើម្បីយកសរីរាង្គដែលឆ្លងមេរោគនោះចេញ មុននឹងវាកាន់តែធ្ងន់ធ្ងរ ប៉ុន្ដែពួកគាត់បែរជា កត់សម្គាល់ថា វាខុសប្លែកពីធម្មតា ខណៈពេលដែល ពួកគាត់ធ្វើការ វះកាត់វាចេញ។ នៅក្នុងនោះ គ្រូពេទ្យបានប្រទះឃើញថា សរីរាង្គនេះមានជាប់ចំនែកខ្លះនៃស្រោមអនាម័យ នៅខាងក្នុងវា ដែលធ្វើឲ្យគ្រូពេទ្យជឿជាក់ថា នេះជាករណីទី១ នៅក្នុងវេជ្ជសាស្រ្ដ។

បន្ទាប់ពីស្ដ្រីខាងលើ ដឹងខ្លួនក្រោយពីការវះកាត់ នាងបានទទួលស្គាល់ថា នាងធ្លាប់ច្រលំលេបស្រោមអនាម័យ កាលពី២អាទិត្យមុន នៅពេលដែលមិត្ដប្រុសនាង ពាក់ស្រោមអនាម័យរលុងពេក និងវាក៏ចូលទៅក្នុងបំពង់ក នាងតែម្ដង។ នាងបន្ដថា នាងមិនបានសុំជំនួយពីពេទ្យនោះទេ ក្រោយពីប្រទះឃើញចំណែកខ្លះ នៃស្រោមអនាម័យ នៅក្នុងលាមករបស់នាង ៥ថ្ងៃក្រោយមក ហើយនាងក៏មិនដែលគិតថា អាការៈដែលនាងឈឺខាងលើ បណ្ដាលមកពីការច្រលំលេបស្រោមអនាម័យនោះដែរ។

នេះបើតាមសម្ដីគ្រូពេទ្យ បានឲ្យដឹងទៀតថា ពួកគេជឿជាក់ ស្រោមអនាម័យនេះ បានក្លាយទៅជាចំណែកៗ និងធ្វើដំណើរទៅតាមពោះវៀនរបស់នាង ដែលមួយចំនួន បានជាប់នៅក្នុងខ្នែងពោះវៀនតែម្ដង។ យ៉ាងណាមិញ សរីរាង្គមួយនេះ មានរូបរាងដូចជាម្រាមដៃធ្លាក់ចុះមកក្រោមបន្ដិច ស្ថិតនៅខាងស្ដាំដៃនៃពោះវៀនធំ ដូចនេះ របស់មួយចំនួន អាចជាប់គាំងនៅខាងក្នុងនោះ ដែលបង្កឲ្យមានការរលាក និងឆ្លងមេរោគជាដើម៕

រូបភាពនៅពេលដែលគ្រូពេទ្យធ្វើការស្កេនមើល
រូបភាពក្រោយពី ការវះកាត់យកវាចេញមកខាងក្រៅ

ប្រភព៖ ឌេលីម៉ែល

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ហេតុការណ៍ស្រដៀងនេះក៏ធ្លាប់កើតឡើង នៅក្នុងប្រទេសឥណ្ឌា​ កាលពីខែមេសា ឆ្នាំ២០១៦ ដែលក្មេងស្រីអាយុ ១៧ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ បំរើការក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Pune ធ្វើការវះកាត់យកចេញ នូវដុំសក់ទំងន់ ២.២ផោន (ប្រហែល១គីឡូក្រាម) ពីក្នុងពោះរបស់នាង បន្ទាប់ពីនាងបានធ្លាក់ខ្លួនឈឺ។ 

គួររំលឹកថា ក្មេងស្រីដែលមិនបញ្ចេញឈ្មោះ មានអាការៈឈឺចុកចាប់ ជាពិសេសផ្នែកពោះជាខ្លាំង រហូតដល់មិនអាចដើរបានទៀតផង។ នៅពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានធ្វើការស្កេន CT ទើបមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញដុំសក់មួយយ៉ាងធំ នៅក្នុងពោះរបស់នាង។ ក្រោយមកគ្រូពេទ្យ ក៏បានសម្រេចចិត្ត ធ្វើការវះកាត់យកដុំសក់នោះចេញ ដោយចំណាយពេល រហូតដល់ទៅ១ម៉ោងកន្លះឯណោះ។

ដុំសក់នេះដែរកើតឡើង ដោយសារនារីរងគ្រោះ ចេញតែចូលចិត្តខាំទំពារ សក់របស់ខ្លួនលេង រយៈពេល៥ឆ្នាំមកហើយ​ ដែលកាលពី៣ឆ្នាំមុន នាងក៏បានចាប់ផ្តើមឈឺពោះរុាំរ៉ៃរហូតមក តែពេលនោះនាងមិនដឹងថា វាបណ្តាលមកពីមូលហេតុអ្វីនោះទេ៕

រូបភាពដុំសក់ ក្រោយពីធ្វើការវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]