អង់គ្លេស៖ លោក Jose Mourinho គ្រូបង្វឹកវ័យ ៥៣ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ បានចុះកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្លិប Manchester United រួចរាល់ហើយ និងក្លាយជាគ្រូបង្វឹកផ្លូវការ ក្នុងពេលឆាប់ៗដ៏ខ្លី។ នេះបើយោងតាម BBC ចុះផ្សាយម្សិលមិញ។

អតីតគ្រូបង្វឹកក្លិប Chelsea, Inter Milan និង Real Madrid រូបនេះបានជំនួសកន្លែងលោក Louis Van Gaal ដែលត្រូវបានក្លិបបិសាចក្រហមបញ្ឈប់ពីតំណែង កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ក្រោយការឈ្នះពានរង្វាន់ FA Cup បានពីរថ្ងៃប៉ុណ្ណោះ។

ការពិភាក្សាគ្នាអំពីបញ្ហាតែងតាំងលោក Jose Mourinho ត្រូវបានប្រព្រឹត្តឡើងតាំងថ្ងៃអង្គារ៍សប្តាហ៍មុន តែពន្យារហូតដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទើបមានការសម្រេចចិត្តជាផ្លូវការ។

សូមបញ្ជាក់ផងដែរថា គ្រូបង្វឹកដែលមានរហស្សនាមថា “The Special One” រូបនេះនឹងត្រូវចំណាយលុយច្រើន ក្នុងការទិញកីឡាករក្នុងរដូវក្ដៅនេះ ដើម្បីពង្រឹងក្រុមប្រជែងយកជើងឯកនៅរដូវវកាលក្រោយ៕

រូបភាព៖ គ្រូបង្វឹកថ្មីរបស់ Man Utd លោក Jose Mourinho
រូបភាព៖ ស្ថិតិជ័យជំនះរបស់ក្លិបនីមួយៗ(%) ក្រោមការដឹកនាំរបស់លោក Mourinho

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]