វាជាហេតុការណ៍មួយដ៏គួរអោយភ្ញាក់ផ្អើលនៅពេលដែល ប្តីប្រពន្ធមួយគូដែលគ្មានភាពខ្មាសអៀន បានរួមភេទជាមួយគ្នានៅកណ្តាលថ្ងៃ នៅលើឆ្នេរសមុទ្រមួយ និង នៅចំពោះមុខ មនុស្សជាច្រើនដែលកំពុងកំសាន្ត នៅតាមបណ្តោយឆ្នេនេះ ដែលមានទាំងកូនក្មេង និងមនុស្សចាស់។

Simon Cummins និង មិត្តភក្តិរបស់គាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់បានលឺសំលេងស្រ្តីម្នាក់ បានថ្ងូរឡើង កំឡុងពេលដែលគាត់កំពុងដើរតាមលំហែរតាមឆ្នេរកាលពី ថ្ងៃអាទិត្យ។

Simon មានអាយុ ៣០ឆ្នាំ បានទៅកាន់ពិធីជុំលៀងរបស់មិត្តភក្តិគាត់ មា្នក់កាលពីយប់មុន និង បានក្រោកម៉ោង ៩ទៅកាន់ឡានរបស់គាត់ដើម្បី ជិះទៅកាន់កម្មវិធីប្រកួតបាល់មនុស្សធម៍មួយ។

ប៉ុន្តែនៅតាមផ្លូវដែលគាត់ដើរទៅ គាត់បានលឺសំឡេងស្ត្រីម្នាក់ បន្ទាប់មកក៏បានឃើញ ស្ត្រីសក់ទង់ដែងម្នាក់កំពុង នៅពីលើបុរសម្នាក់ នៅលើឆ្នេរ។

នៅមិនឆ្ងាយប៉ុន្មាន ពីឈុតឆាកដែលគួរអោយស្អប់ខ្ពើមមួយនេះ អាចមានភ្ញៀវទេសចរ រឺក៏ ក្មេងៗអាចដើរកាត់និងឃើញ។

មិនយូរប៉ុន្មានមានក្មេងម្នាក់ បានដើរកាត់និងចង្អុលទៅកាន់ រឿងអាសអាភាសមួយនេះ ប៉ុន្តែត្រូវបានម្តាយរបស់គេអូសដៃ ចេញទៅឆ្ងាយ។

ប្តីប្រពន្ធដែលគ្មានភាពខ្មាស់អៀន មួយគូនេះ ក៏បាន ទាក់ទាញមនុស្សប្រុសមួយក្រុម អោយចូលមកឈរមើល និងថតរូបទុកផងដែរ ដោយមានបុរសម្នាក់ទៀត បានព្យាយាមចូលរួមជាមួយសកម្មភាពរបស់ប្តីប្រពន្ធនេះ។

ប៉ូលីសបាននិយាយថា ពួកគាត់បានឃើញហេតុការណ៍នេះ និងបានចាប់ខ្លួនមនុស្ស២នាក់នេះ មុនពេលធ្វើការពិន័យផ្សេងៗទៀត។

Simon ដែលមកពីតំបន់ Waltham Abbey បាននិយាយថា គាត់សឹងតែមិនជឿភ្នែករបស់គាត់ នៅពេលដែលគាត់បានឃើញពីអ្វីដែល កើតឡើង។ គាត់បានបន្ថែមថា នៅជិតកន្លែងនោះជាងគេគឺ មានក្រុមគ្រួសារមួយក្រុមដែលមានក្មេងៗកំពុងរត់លេង។ វាពិតជាអំពើរដ៏ថោកទាបគួរអាយស្អប់ខ្ពើមមែន។

ស្រ្តី និង បុរស ទាំងពីរនាក់នេះ មើលទៅមិនដូចជាអ្នកញៀនថ្នាំ ឬក៏ស្រវឹង ទេ គឺមើលទៅមានអាការៈធម្មតាដូចមនុស្ស ទូទៅ។

Simon ដែលកំពុងដើរនៅម្តុំនោះបាននិយាយថា អ្វីដែលធ្វើអោយយើងក្រឡេកឃើញហេតុការណ៍នេះ គឺសំឡេងថ្ងូររបស់ស្រ្តីម្នាក់នោះ។

ប្តីប្រពន្ធមួយគូនេះត្រូវបានចាប់ខ្លួន និងកំពុងប្រឈមមុខនឹងការផាកពិន័យ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]