(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ស្រគត់ស្រគំ និយមច្រៀងបទសុភាពៗកញ្ញា សុន ស្រីពេជ្រ ជាតារាចម្រៀងមិនសូវនិមយមស្លៀកពាក់ឆើតឆាយឡើយ។

តែថ្ងៃម្សិលមិញ កញ្ញាបាន ចូលរួមក្នុងកម្មវិធីរាត្រីសមោសរមួយ នៅសណ្ឋាគារលំដាប់ផ្កាយ៥ កាំបូឌី យ៉ាណា កញ្ញាបានស្លៀកសំលៀកបំពាក់ពណ៌បៃតង ដែលរចនាម៉ូដយ៉ាងសាមញ្ញ នាងបានបង្ហាញសម្រស់ដូចម្ចាស់ក្សត្រី តារាដែលចូលរួមបានសរសើរពីសម្រស់នាងថា ស្អាតនឹងស័ក្តិសម ។ 

តោះមើលសម្រស់ស្រីពេជ្រ ក្នុងឈុតបៃតងតិចមើល៖

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦ តារាចម្រៀងដែលច្រៀង បានទាំងចម្រៀងសម័យនិងបុរាណ កញ្ញា សុន ស្រីពេជ្រ នៅពេលថ្មីៗនេះបានរំលេចសារ ខូចចិត្តឈឺចាប់មួយ បង្ហាញជាសាធារណៈ ឲ្យមហាជនបានដឹងពី អារម្មណ៍របស់នាង ក្នុងនាមជាអ្នកសិល្បៈ ខាងផ្នែកបុរាណម្នាក់ ដោយនាងបានរៀបរាប់ ប្រាប់មហាជនតាមរយៈ Facebook ថានាងមានអារម្មណ៍ឈឺចាប់នៅពេលដែលអ្នកភ្លេង និងអ្នកចម្រៀងបុរាណ ត្រូវគេឲ្យតម្លៃទាប មិនស្មើចម្រៀងសម័យ ។

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ គឺជាតារាចម្រៀងមួយរូប ដែលអាចច្រៀងបានទាំងបទសម័យ បទបុរាណមួយរូប ដែលមានភាពលេចធ្លោ មួយរូបថ្មីៗនេះ បានរំលេចសារដោយនិយាយចំៗ បង្ហាញពីអារម្មណ៍ឈឺចាប់ផ្ទាល់ខ្លួនថា «ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ដែលភ្លេងបុរាណ និងអ្នកចម្រៀងបុរាណ ត្រូវបានគេឲ្យតម្លៃទាប មិនស្មើតម្លៃ អ្នកចម្រៀងសម័យម្នាក់ផងនោះ អ្នកចម្រៀងសម័យច្រៀង នៅភ្នំពេញមួយពេលបាន តម្លៃជាងមួយពាន់ដុល្លារ ហ៊ានឲ្យគេ រីឯអ្នកចម្រៀងបុរាណ និងគ្រូភ្លេងសាស្ត្រាចារ្យ ចេញពីសាលាត្រឹមត្រូវ បែជាចេញសម្តែងដល់ខេត្តត្រឹមតម្លៃ ជាងមួយពាន់ដុល្លារ ហើយស្រែកថាថ្លៃម៉្លេះ ស្រែកចង់បែកក្រដាសត្រចៀក អ្នកភ្លេងនិងអ្នកចម្រៀងគ្នា មិនក្រោមដប់នាក់នោះទេ តើក្នុងម្នាក់គាត់បានប៉ុន្មាន? ហើយចំណាយពេលប៉ុន្មានថ្ងៃ តាំងពីថ្ងៃចូលរោងរហូត ដល់ចប់កម្មវិធីមង្គលការ ហេតុអីអ្នកមិនឲ្យតម្លៃបែបនេះ?» ។

តារាស្រីរូបនេះ បានរៀបរាប់បង្ហាញ ពីអារម្មណ៍ឈឺចាប់ ខឹងសម្បារ និងសុំឲ្យទស្សនិកជន ធ្វើការពិចារណាថ្លឹងថ្លែង ពីការឲ្យតម្លៃរវាងភ្លេង ចម្រៀងបុរាណនិងសម័យទៀតថា «សូមពិចារណាឡើងវិញ សម័យនេះមិនមែនធ្វើតាមជំនាន់ប៉ុលពត ដែលគេរៀបគូរឲ្យ ដោយមិនបាច់មានភ្លេងខ្មែរនោះទេ សូមទោសផងណាមិត្ត ព្រោះខឹងពេកដែលគេមើលងាយភ្លេងខ្មែរ » ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ