ខេត្ត​ត្បូងឃ្មុំ ៖ កម្មករ​ចៀរ​ជ័រកៅស៊ូ​​ល្មោភកាម​តណ្ហាម្នាក់​​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រំលោភ​សេពសន្ថវ​:​ខណៈ​​ពេល​ដែល​ឪពុក​ម្តាយ​បាន​ចេញ​ទៅ​ចៀរ​ជ័រកៅស៊ូ​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​គោល ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរា​គម៍​ចាប់​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា នា​ពេល​កន្លង​មក​ក្មេង​ស្រី​រង​គ្រោះ​ធ្លាប់​បាន​មក​លេង​ផ្ទះ​របស់​ជនសង្ស័យ ព្រោះ​មាន​ចំងាយ​ពី​គ្នា​ប្រហែល​១០០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​មិន​ដែល​មាន​ហេតុការណ៍​អ្វី​កើតឡើង​ចំពោះ​ក្មេង​ស្រី​រង​គ្រោះ​ដែរ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ថា ជាក់ស្តែង​នៅ​យប់​ថៃ​ទី​២៤​ឧសភា វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥​ឧសភា ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​ទៅ​ចៀរ​ជ័រកៅស៊ូ​បាត់ ដោយ​ទុក​កូន​៣​នាក់​ដេក​នៅ​នឹង​សំយាប​មុខ​ផ្ទះ ពេល​នោះ​ជនសង្ស័យ​ដើរមក​ឃើញ ព្រមទាំង​បាន​បិទ​អំ​ពូ​ល​ភ្លើង​រួច​បី​ក្មេង​ស្រី​វ័យ​១១​ឆ្នាំ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ក្មេង ហើយ​បាន​រំលោភ​រហូត​បាន​សម្រេច​តាម​បំណង ។ បន្ទាប់​មក​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ហាក់បីដូចជា​មិន​បានដឹង​រឿង​អ្វី​កើតឡើង ។ ពេល​ព្រឹក​ឡើង ក្មេង​ស្រី​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​រៀន​វិញ ម្តាយ​ឃើញ​មាន​ឈាម​ប្រឡាក់​ខោ​ក៏​បាន​សួរនាំ ។ ទើប​កូនស្រី​បាន​និយាយ​រឿង​រាវ​ដែល​បាន​កើតឡើង​ប្រាប់​ម្តាយ​ឱ្យ​បានដឹង​ថា​អ្នក​ដែល​ចាប់រំលោភ​នោះ​គឺ​ឈ្មោះ កប ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ពេល​នោះ​ស្ត្រី​ជា​ម្តាយ​បាន​ប្រញាប់​ទៅ​ប្តឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រកា​ព​ប្រាំ​ឱ្យ​ជួយ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ទៅ​នឹង​មាន​ករណី​រំលោភ​សេព​សន្ធ​វៈ​លើ​អនីតិជន​អាយុ​១១​ឆ្នាំ​នេះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​ជន​នេះ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ​ដោយសារ​តែ​ប្រពន្ធ​របស់​ខ្លួន​កូនខ្ចី​ឆ្លងទន្លេ​ទើបបាន​២​ខែ ដោយសារ​តែ​ដាច់​ចំណី​យូរ​ទ្រាំ​មិន​បាន​នោះ​ក៏​ទៅ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ ។ ក្នុង​ករណី​នេះ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​លាន​រៀល និង​ឱ្យ​ផ្តន្ទាទោស​តាម​ច្បាប់ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា​នេះ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តា​នីតិវិធី​ច្បាប់​ហើយ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីយមួយវិញទៀត ជនសង្ស័យម្នាក់ត្រូវបាន នគរបាលជុំនាញឃាត់ខ្លួន បន្ទាប់ពីរំលោពក្មេងស្រី អាយុ៨ឆ្នាំ នៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង១៣៖៣០នាទី នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា កករណីរំលោភសេពសន្ថវៈ ដែលបង្ករឡើងដោយជនសង្ស័យ ឈ្មោះអ៊ុ សោភ័ណ្ឌ ហៅ ឌ័ន ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង.ជនសង្ស័យស្រវីងស្រា ហើយជីះកង់ទៅផ្ទះ ឈ្មោះឃិ ចាន់វាសនា នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ពេលឃើញ ឈ្មោះប. រ ភេទស្រី អាយុ០៨ ឆ្នាំ (ត្រូវជាកូនម្ចាស់ផ្ទះ) នៅម្នាក់ឯងក៏បានឡើងទៅ លើផ្ទះចាប់ ឈ្មោះប.រ រំលោភ រហូតបានសំរេច ក្នុងខណះពេលឪពុកម្តាយ មិននៅផ្ទះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាម នីតិវិធីរសៀលថ្ងៃទី9ខែមេសានេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]