មានបុគ្គលិកនៅអាកាសចរ China Airline បាន ដេកដួល ហើយ ធ្វើជាសន្លប់ ពេលកំពុងដោះស្រាយបញ្ហាជាមួយនិងភ្ញៀវ។ គេបានអោយដឹងថាមានភ្ញៀវភេទស្រីម្នាក់ បានស្រែកឡូរឡារពេលមានការពន្យាជើងហោះហើររបស់នាង ពី Beijing ទៅ Xi‘an ដល់ទៅ៤ម៉ោងកាលពីថ្ងៃច័ន្ទ ព្រោះអាកាសធាតុមិនអំណោយទាន។ នាងនៅតែស្រែកឡូរឡា ដេញសួរពីនេះពីនោះ ទោះជាមានការពន្យល់ពីភ្នាក់ងារអាកាសចរក៍ដោយ ហើយទាំងស្រែកថា មានអ្នកវៃនាងថែមទៀត ហើយចង់ទូរស័ព្ទរក ១១០។ ស្រាប់តែមានភ្ញៀវម្នាក់បានច្រានបុគ្គលិកអោយដួលហើយ គ្រិច ក ជើង និង មានសភាពវិលមុខ ពេលនោះគេក៏ដេកសម្ងំធ្វើជាសម្លប់តែម្ដងទៅ។ ចុងក្រោយ ប៉ូលីសបានមកដល់ហើយ យកអ្នកធ្វើដំនើរ ២នាក់ទៅសួរចម្លើយ ហើយ បុគ្គលិកម្នាក់នោះបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]