រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​​ក្នុង​ផលិតកម្ម​ហង្ស​មាស​ អ្នក​នាង ​ពេជ្រ សោភា កំពុង​ត្រូវ​បាន​​​ទៅ​​សង្គ្រោះ​ និង​ព្យាបាល​​ជំងឺ​​នៅ​មន្ទីរ​ពេទ្យ​ ​​ក្នុង​ប្រទេស​​ថៃ បន្ទាប់​​ពី​​អាការៈ​​ជំងឺ​​ឈាម​ស​ស៊ីឈាមក្រហម​របស់នាង​ បាន​រើឡើង​យ៉ាង​ធ្ងន់ធ្ងរ ​​​។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​២៥ ​ឧសភា​​ ​កំពូល​តារាចម្រៀង​អ្នកនាង​ពេជ្រ សោភា ​បានទៅ​​​ព្យាបាលជំងឺ​​នៅ​មន្ទីរពេទ្យប៉ា​យ៉ា​​ថៃ ក្រុង​បាងកក ។

ក្នុងនោះ មាន​បងប្អូន​ជាអ្នក​គាំទ្រ​គាត់បាន​​ជូនពរ​ឱ្យ​​គាត់​​ឆាប់​​ជា​សះស្បើយ​ ដើម្បី​បម្រើ​អារ​ម្ម​ណ៍​​ប្រជាពលរដ្ឋ​វិញ ហើយ​ក៏​​សង្ឃឹម​ថា ​​​កុសលផលបុណ្យ​​​ដែល​គាត់​បាន​ជួយ​គេ​​ជា​ច្រើន​មកនោះ ​សូម​ជួយ​​ឱ្យ​គាត់​​មាន​សុ​វត្ថិ​ភាពដែរ​ក្នុង​ការ​​​​ព្យាបាលជំងឺ​នោះ។

យ៉ាង​ណា​​​​ក៏​​​ដោយ ​រហូត​​មក​ដល់​​​ពេល​នេះ ​គេ​នៅ​មិន​ទាន់​ដឹង​​ថា អាការ​​ជំងឺ​របស់​នាង​​បាន​ធូរស្បើយ​ ឬ​​​​យ៉ាងណា​នោះទេ ខណៈ​​​​ដែល​មាន​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​បាន​សម្តែង​ក្តី​បារម្ភខ្លាំងណាស់ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹង តារាចម្រៀងស្រី ល្បីឈ្មោះ ពេជ្រ សោភា នេះដែរ កាលពីពេលថ្មីៗ កន្លងទៅនេះ ម្ចាស់បទចម្រៀង «រាំញីកែងជើង» លោក ដេវីត បានតាក់តែង បទចម្រៀងថ្មី របស់ខ្លួន មួយបទទៀត មានចំណងជើងថា «ជីវិតខ្ញុំ» ដែលមានបង្កប់អត្ថន័យ ដឹងគុណទៅដល់ ពេជ្រ សោភា

ដេវីត បានបង្ហោះចម្រៀងនិពន្ធថ្មីមួយទៀត ដែលមានលក្ខណៈពិសេស និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដែលមានចំណងជើងថា «ជីវិតខ្ញុំ» និងបានសរសេរ ភ្ជាប់ជាមួយឃ្លាថា «ខ្ញុំសរសេរបទនេះឡើង គ្រាន់តែសង្ខេបជីវប្រវត្តិជីវិតរបស់ខ្ញុំ សង្ឃឹមថាបងប្អូននឹង ចូលចិត្ត ហើយបន្តការគាំទ្រខ្ញុំបាទ អរគុណដែលតែងតែគាំទ្រខ្ញុំ តាំងពីដើមរហូតមកដល់ ពេលនេះ»។

ក្រៅពីនេះអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងទៀតនោះ គឺថាមានប្រយោគមួយឃ្លា នៅក្នុងបទចម្រៀងមួយនេះ បានបង្កប់នូវអត្ថន័យ ដ៏ជ្រាលជ្រៅថា «តាំងចិត្តថាលាចេញពីតន្ត្រី ប៉ុន្តែដោយមាននិស្ស័យ ត្រូវម្ចាស់គ្រាប់ពេជ្រតន្ត្រី មកស្រោចស្រង់»។ គេក៏អាចដឹងបានដែរថា មួយឃ្លានេះគឺជាការសរសេរឡើង របស់ដេវីត ដើម្បីបង្ហាញអំពីទឹកចិត្តដឹងគុណ របស់គេចំពោះ អ្នកនាង ពេជ្រ សោភា ដែលបានជួយជ្រោមជ្រែងចូលក្នុងវិថីសិល្បៈ តាំងពីដើមមក ពោលគឺតាំងពីពេលដែល រូបគេគ្មានអ្វីទាល់តែសោះ។

បទចម្រៀង «ជីវិតខ្ញុំ» មិនត្រឹមតែមានអត្ថន័យ គួរឲ្យរំជួលអារម្មណ៍នោះទេ បទភ្លេង និងការច្រៀង គឺរឹតតែពិរោះ និងគួរឲ្យជក់ចិត្ត ថែមទៀតផង។

តោះចង់ដឹងថា បទចម្រៀងនេះ យ៉ាងណានោះ សូមរីករាយសណ្តាប់ ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា