ថៃ៖ កាលពីថ្ងៃម្សិលមិញ ទី២៥ ឧសភា ឆ្នាំ២០១៦ បុរសជនជាតិថៃមួយរូប រស់នៅក្នុងខេត្ដ Chachoengsao បានជួបនូវរឿងដ៏លស់ព្រលឹង សឹងតែបាត់បង់ជីវិត និងនឹកមិនស្មានដល់ នៅក្នុងបន្ទប់ទឹកដែលគាត់តែងតែប្រើប្រាស់​ជាប្រចាំថ្ងៃ។ 

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Atthaporn Boonmarkchuai អាយុ ៣៨ឆ្នាំ បានភ្ញាក់ពីដំណេកពេលព្រឹកព្រលឹមម៉ោង ៦និង៣០នាទី និងចូលទៅក្នុងបន្ទប់ទឹក ដើម្បីបត់ជើងដូចសព្វដង។ ៥នាទីក្រោយមក គាត់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពស់ថ្លាន់ សុខៗបានបង្ហាញខ្លួន ចេញពីក្នុងបង្គន់ និងខាំប្រដាប់ភេទរបស់គាត់។ 

នៅក្នុងនោះ គាត់បានរៀបរាប់យ៉ាងលំអិតថា ពស់ថ្លាន់នេះមានប្រវែងប្រហែលជា ៣.៥ម៉ែត្រ ដែលភ្លាមៗវាបង្ហាញខ្លួននៅចន្លោះជើងគាត់ និងវាបានប្រើចង្កូមខាំយ៉ាងជ្រៅ មកប្រដាប់ភេទរបស់គាត់។ មិនបង្អន់យូរ គាត់បានស្រែកយ៉ាងខ្លាំង ឲ្យប្រពន្ធជួយ និងពេលនោះ ប្រពន្ធគាត់បានស្រែកហៅអ្នកជិតខាងមកជួយ ដើម្បីដកប្រដាប់ភេទប្ដីរបស់គាត់ ចេញពីចង្កូមពស់ថ្លាន់នេះ។ យ៉ាងណាមិញ គាត់បានបាត់បង់ឈាមអស់ជាច្រើន និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ធ្វើការវះកាត់។

ទន្ទឹមនឹងនេះ ក្រោយពីមានស្ថានភាពនឹងនរ នៅក្នុងកិច្ចសម្ភាសន៍ លោក Atthaporn បាននិយាយថា គាត់ច្បាស់ខ្លាំងណាស់ ថាពិតជាគ្មានអ្វីទាំងអស់នៅក្នុងបង្គន់ មុនពេលគាត់អង្គុយពីលើ ដែលហេតុការណ៍មួយនេះ ពិតជាមិនធ្លាប់គិតថា វានឹងអាចកើតឡើងនោះទេ។ ទោះជាយ៉ាងណា គាត់ពិតជាសប្បាយរីករាយក្នុងការ ចែករំលែកនូវរឿងមួយនេះ ដើម្បីទុកជាបទពិសោធន៍ និងមេរៀនមួយសម្រាប់អ្នកដទៃ។

សម្រាប់សត្វពស់ថ្លាន់នេះ ត្រូវបានគេដកចេញពីបង្គន់ និងច្រកថង់យ៉ាងត្រឹមត្រូវ មុននឹង ព្រលែងវាចូលទៅក្នុងព្រៃវិញ​ ហើយនៅក្នុងនោះមាន រាយការណ៍ថា ពស់នេះបានវារឡើងតាមបំពង់ទឹក មុននឹងមានវត្ដមាននៅក្នុងបន្ទប់ទឹក៕

រូបភាពលោក Atthaporn Boonmarkchuai ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
រូបភាព ពស់ថ្លាន់ដែលត្រូវបានទាញចេញពីបង្គន់ ក្រោយពីវាយបំបែកចានបង្គន់

ប្រភពពី៖ បាងកកខូខូណាត់ | ឌេលីម៉ែល

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា នេះមិនមែនជាករណីទីមួយនោះទេ ដែលកើតឡើងនៅក្នុងប្រទេសថៃ ក៏ដូចជា កាលពីចុងឆ្នាំ២០១៤ ក៏មានស្ដ្រីថៃម្នាក់ បិះនឹងស្លាប់ ដោយសារតែពស់ថ្លាន់មួយក្បាល បានវារចេញ ពីក្នុងបង្គន់របស់នាងផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Rampeung Onlamai អាយុ ៥៧ឆ្នាំ បាននឹង កំពុងតែងូតទឹក នៅក្នុងផ្ទះ របស់ខ្លួន នៅភាគខាងជើង ទីក្រុង បាងកក នៅពេលដែល ពស់ថ្លាន់នោះសុខៗ ស្រាប់តែ វាបង្ហាញខ្លួនប្រុងនឹង រឹត និងអូសនាង ចូលទៅក្នុង បំពង់លូនោះ។ នាងបាននិយាយ ប្រាប់អ្នក សារព័ត៌មាន ថា ពស់នោះ បានចាប់ផ្ដើម រឹតដៃខាងស្ដាំនាង និងពស់នោះ ប្រុងនឹងបន្ដមករឹតក នាងបន្ថែម ទៀត។ ជាសំណាងល្អ នាងបានការពារខ្លួន ដោយប្រើអំបោស នៅក្បែរនោះ វ៉ៃទៅវា និងស្រែកហៅ កូន ស្រី ឲ្យមកជួយ។

ដោយសារតែបែបនេះ ពស់មួយក្បាលនេះ ក៏ប្រញាប់ វារចូល ទៅក្នុងបង្គន់វិញ ហើយនាង ក៏ត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យ ដេរ ២០ ថ្នេរ ក៏ព្រោះតែ នាងមានរបួស នៅពេលដែល នាង ត្រូវបាន វាយ ប្រហារ ដោយពស់នោះ។ ទោះជាយ៉ាងណា នាពេលនេះ ប៉ូលីសនៅក្នុងតំបន់ Samkok គឺលោក Metha Taweekunchai បានចាត់គ្នា ទៅចាប់ពស់ នោះចេញ ពីបន្ទប់ទឹក របស់ស្ដ្រីខាងលើ នោះហើយ ដែលក្រុមគ្រួសារនាង នឹងអាច ប្រើប្រាស់ បានឡើងវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]