អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool ទទួលរងនូវការពិន័យពីសហព័ន្ធ UEFA ក្រោយកើតមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្ររបស់ក្លិបទាំងពីរ កាលពីការប្រកួត Europa League រួចមក។

UEFA បានពិន័យទឹកប្រាក់ជាង ៣០,៥០០ផោន (ប្រមាណជាង ៤៤,៨០០ដុល្លារ) លើក្រុមទាំងពីរ ដែលបង្កភាពអសន្តិសុខអំឡុងពេលប្រកួត   ចោលវត្ថុផ្សេងៗ  និងធ្វើឲ្យយឺតយ៉ាវដល់ការប្រកួតផងដែរ។

នៅក្នុងរបាយការណ៍របស់សហព័ន្ធ UEFA បានបង្ហាញថា សហព័ន្ធទុករយៈពេលឲ្យ៣០ថ្ងៃ សំរាប់ ក្លិបហង្សក្រហម Liverpool ធ្វើការទំនាក់ទំនងជាមួយក្លិប Man Utd ក្នុងការទូទាត់សំនងផ្សេងៗ ដែលបង្កឡើងដោយអ្នកគាំទ្រ។

បន្ថែមពីនេះទៀត Liverpool ត្រូវរងការពិន័យបន្ថែមទៀតដែរ ក្នុងការបង្កភាពចលាចលជាច្រើនលើកច្រើនសា ក្នុងអំឡុងពេលប្រកួត ជាពិសេសគឺការប្រកួតវគ្គផ្តាច់ព្រ័តជាមួយ Sevilla តែម្តង។

ការពិន័យនេះ ធ្វើឡើងទៅលើករណីអ្នកគាំទ្រ មានការប៉ះទង្គិច ដែលបង្កជាអំពើហិង្សាមុនការប្រកួត មានការបំផ្ទុះជាកាំជ្រួច និងបង្កភាពអសន្តិសុខក្នុងការប្រកួត ខណៈដែល Sevilla ក៏ទទួលរងនូវការពិន័យនេះផងដែរ៕

ប្រភព៖ SkySports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]