ខេត្តកណ្ដាល ៖ យុវជន​ឈាមរាវ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន​បន្ទាប់​ពី​កាប់​មិត្តភក្តិ​២​កាំបិត​បុ័ងតោ​របួសធ្ងន់ ដោយសារ​ខឹង​ចាក់​ស្រា​អោយ​មិន​ព្រម​ផឹក ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ប៉ូ ឈាង​លឹ​ម ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស្រ៊ិ​ន វ៉ា​ន់​ថា​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា បាន​រង​របួស​ស្នាម​កដៃ​១​កន្លែង និង​ខ្នង​១​កន្លែង ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោ​៣​រសៀល ជនសង្ស័យ​និង​អ្នក​ផ្សេង​៤​នាក់​ទៀត​បាន​អង្គុយ​ផឹក​ស្រាស​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ឈ្មោះ មឿ​ន​-​សយ (​ប្តី​ប្រពន្ធ​) រហូត​ដល់​ម៉ោង​៥​ល្ងាច ជនសង្ស័យ ឈ្មោះ ប៉ូ ឈាង​លឹ​ម បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ស្រ៊ិ​ន វ៉ា​ន់​ថា​ន និង​ឌុ​ប​ជន​រង​គ្រោះ​មក​ផឹក​ស្រាស​ជាមួយ​គ្នា ពេល​មក​ដល់​ក៏​នាំ​គ្នា​ផឹកស៊ី​ស្រវឹង រហូត​ដល់​ម៉ោង​៨​យប់​ពេល​កើតហេតុ​នោះ​ជនសង្ស័យ​បាន​ចាក់​ស្រា​ឲ្យ​ជន​រង​គ្រោះ​ផឹក តែ​ជន​រង​គ្រោះ​មិន​ផឹក​ទេ ព្រមទាំង​និយាយ​ថា ចាក់​ស្រា​ច្រើន​ពេក មិន​ផឹក​ទេ ក៏​បាន​ជជែក និង​ទាស់​ពាក្យ​សម្ដី​គ្នា ។ ពេល​នោះ​ជនសង្ស័យ​ក៏​ចុះ​ពីលើ​គ្រែ​ដើរទៅ​រោង​បាយ​ម្ចាស់ផ្ទះ ឃើញ​កាំបិត​បុ័ងតោ​ក៏​យក​មក​កាប់​ជន​រង​គ្រោះ​២​កាំបិត​បណ្តាល​ឲ្យ​រង​របួស​កដៃ និង​ខ្នង ។ ពេល​នោះ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ផ្ទះ​របស់​ខ្លួន ហើយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​បាន​រាយ​កាណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជ័យ​ធំ ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បញ្ជាក់ថា ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ជនសង្ស័យម្នាក់ ក្នុងចំណោមបីនាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនទៅសួរនាំ បន្ទាប់ពីប្រើអំពើហិង្សា ដោយយកកាំបិតប័ុងតោ កាប់ប្រហាទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួស រយះក្បាលហូរឈាម ស្រោចខ្លួន ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៨ និង ៣០ នាទីយប់ ថ្ងៃទី១៩ វិច្ឆិកា ២០១៤ នៅចំណុចមុខហាង មនោលក់ទូរស័ព្ទ ផ្ទះលេខ៤៣៣ ផ្លូវ៣១០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់ បឹងកេងកង២ ខណ្ឌចំការមន ។

ជនសង្ស័យមានឈ្មោះ លី ចន្ធូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក រស់នៅសង្កាត់ ស្ទឹងមានជ័យ ហើយបច្ចុប្បន្នស្នាក់នៅ ក្នុងសង្កាត់បឹងកេងកង២ ចំណែកបុរសរងគ្រោះ មានឈ្មោះ ណាក់ អាយុជាង៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ រស់នៅកន្លែងកើតហេតុ ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា រឿងហេតុនេះផ្តើមចេញ ពីរឿងជនសង្ស័យ យកទូរស័ព្ទទៅបញ្ចាំ តែម្ចាស់ហាងមិនទទួល។ សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនសង្ស័យ ដែលមានអាការៈ ដូចស្រវឹងស្រាបន្តិច និង បែកថ្នាំបន្តិច បានយកទូរស័ព្ទ ណូគៀរ ចុចពិលមួយគ្រឿង យកមកបញ្ចាំ នៅហាងលក់ទូរស័ព្ទ របស់ជនគ្រោះ ពេលនោះជនរងគ្រោះ បាននិយាយថា << ល្ងាចបិទហាងហើយ អត់ទទួលបញ្ចាំទេ >> ពេលនោះក៏មាន ការឈ្លោះប្រកែក ឌឺដងពាក្យសម្តីគ្នា រវាងបុរសរងគ្រោះ និងយុវជនសង្ស័យ ។ ខណៈប្រកែកគ្នា បានមួយសន្ទុុះ យុវជនសង្ស័យបាននិយាយ ទៅកាន់បុរសរងគ្រោះថា << នៅចាំទីនេះហើយ កុំទាន់ទៅណា ខ្ញុំទួរស័ពហៅ មិត្តភក្តិមកសិន >> ហើយយុវជនសង្ស័យ ក៏បានទូរស័ព្ទហៅមិត្តភក្តិ ។ គ្រាន់តែទូរស័ព្ទ បានមួយសន្ទុះ គេឃើញយុវជនពីរនាក់ បានមកដល់ កន្លែងកើតហេតុ និងបានដក កាំបិតប័ុងតោ កាប់ប្រហារក្បាល បុរសរងគ្រោះ ចំនួន៣កាំបិត បណ្តាលឱ្យរយះ ហូរឈាមស្រោចខ្លួន ហើយគេឃើញ បុរសរងគ្រោះព្យាយាម ប្រតាយប្រតប់ ជាមួយក្រុមជនសង្ស័យ រហូតអាចវាយបក ទៅលើយុវជន ដែលសមត្ថកិច្ច ចាប់ខ្លួនខាងលើ បណ្តាយឱ្យបែកក្បាល ហូរឈាមដូចគ្នា ។ អ្នករត់ម៉ូតូឌុប ដែលឃើញហេតុការណ៍ បាននាំគ្នាដេញវាយ ក្រុមយុវជនសង្ស័យ ធ្វើឱ្យយុវជនពីរនាក់ ដែលមិត្តភក្តិទូរស័ព្ទ ហៅមកជួយនោះនាំគ្នា រត់គេចបាតជើងសព្រាត ។

យុវជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបាននោះ បានឆ្លើយបដិសេដថា ខ្លួនជាជនរងគ្រោះ ហើយរូបគេមិនបាន កាប់បុរសរងគ្រោះ ដែលជាម្ចាស់ហាងនោះទេ។ អ្នកយកព័ត៌មាន បានព្យាយាមចុះយក ព័ត៌មានពីបុរសរងគ្រោះដែរ តែទទូលមិនបាន ដោយសារបុរសរងគ្រោះ ត្រូវមិត្តភក្តិជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ បាត់ហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]