រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា មានការភ្ញាក់​ផ្អើល​​​នៅចំណុចស្ពាន​​អាកាស​ក្បាលថ្នល់ កាលពី​វេលាម៉ោង១១ និង​៤០នាទី​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៦ បន្ទាប់ពីបុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់​ មាន​វ័យ​ជាង​៣០ឆ្នាំ ​ប៉ងធ្វើអត្តឃាតខ្លួនឯង​ ដោយ​​លោត​​ចុះពីលើ​ស្ពានអាកាស​ក្បាល​ថ្នល់​ តែ​បានធ្លាក់​ទើ​រលើ​រ៉ឺម៉ក​ម៉ូតូ​កង់៣ រួចធ្លាក់​ចុះក្រោម បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​ភ្លាមៗ ត្រូវគេហៅ​រថយន្ត​ដឹកទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យបង្អែក​​បាត់ ។

ទោះបីជាយ៉ាង ការសម្រេច​ធ្វើអត្តឃាតនេះ គេមិនដឹង​ថា ជនរងគ្រោះ​មាន​វិបត្តិ​ ឬក៏បែកថ្នាំនោះទេ ។ ដោយមុនពេលកើតហេតុ គេ​ឃើញជនរងគ្រោះ​ធ្វើ​ដំណើរ​ ដោយថ្នើរ​ជើង​លើ​​ផ្លូវ​​ព្រះនរត្តម ក្នុង​​ទិសដៅ​ពី​​​ជើងទៅ​​ត្បូង ។ លុះមកដល់ចំណុចលើស្ពាន ក៏​ស្រាប់​តែ​លោត​ចុះតែម្តង ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនិងករណីខាងលើនេះដែរ នៅវេលា កាលពីឆ្នាំ២០១៤ កន្លងទៅ មានការភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ស្ពាន ជ្រោយចង្វារ ព្រោះតែមានស្ដ្រីម្នាក់ ត្រូវគេឃើញ លោតពីលើស្ពាន ចូលទៅ ក្នុងទឹក ដើម្បីបញ្ចប់ជីវិត

យ៉ាងណាក៏ដោយ មូលហេតុ និងអត្ដ សញ្ញាណស្ដ្រីរង គ្រោះនៅមិនទាន់ដឹងនៅ ឡើយទេ ខណៈដែល សមត្ថកិច្ចបាន នឹងកំពុង ចុះទៅជួយ អន្ដរាគមន៍ ។

សេចក្តីរាយការណ៍ ចុងក្រោយ បានឲ្យដឹងថា ស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះបានហើយ តែមិនទាន់ដឹង ពីមូលហេតុនៅ ឡើយទេ៕

ដោយឡែក បុរសម្នាក់ បានធ្វើដំណើរ ដោយថ្មើរជើង ពីលិចទៅកើត លុះមកដល់ពាក់កណ្តាល ស្ពានព្រះមុនីវង្សថ្មី ក៏តោងឡើងបង្កាន់ដៃ ស្ពានលោតទម្លាក់ ខ្លួនចុះទឹកប៉ងសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរចោមរោមមើល និងនគរបាលប្រចាំគោលដៅស្ពាន នាំគ្នាចេញទូកទៅ ជួយសង្គ្រោះស្រង់ចេញពីក្នុងទឹក បានទាន់ពេលវេលា ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា បុរសគិតលែងចង់រស់នៅ លើកលោកទៀតនេះ មានឈ្មេាះ នូ យ៉ារាំង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ និងអាស័យដ្ឋានមិនពិតប្រាកដ ។

យោងតាមសេចក្តី រាយការណ៍របស់សមត្ថកិច្ច បានរៀបរាប់ថា នៅមុនពេលកើតហេតុ បានឃើញ បុរសរងគ្រោះបានធ្វើដំណើរ ដោយថ្មើរជើងតែម្នាក់ឯង ដោយបានដើរចុះឡើងៗ យ៉ាងយូរនៅលើស្ពានព្រះមុនីវង្សថ្មី ។ លុះមួយសន្ទុះក្រោយមក រូបគេក៏បានដើរមក ដល់ពាក់កណ្តាលស្ពាន ក៏ឈប់អង្គុយនៅក្បែរបង្កាន់ដៃស្ពាន ។ ខណៈអង្គុយតែម្នាក់ឯងរហូត មកដល់វេលាកើតហេតុ បុរសរូបនេះបានសម្រេចចិត្ត តោងឡើងបង្កាន់ដៃស្ពានលោតចុះពី លើស្ពានចូលទៅក្នុងទន្លេតែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងនគរបាលដែលប្រចាំការ នៅគោលដៅស្ពាន ចេញអន្តរាគមន៍ ស្រង់យកបុរសគិតខ្លីខាងលើចេញពីទន្លេ ឡើងមកលើគោកទាន់ពេលវេលា ហើយសមត្ថកិច្ចក៏ទំនាក់ទំនង ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅ គ្លីនិកឯកជនភ្លាមៗផងដែរ ។ ពាក់ព័ន្ឋនឹងករណីលោតទឹក ប៉ុនប៉ងសម្លាប់ខ្លួននេះ នៅមិនទាន់អាចទទួលបានមូលហេតុពិតនៅឡើយទេ ដែលបណ្តាលអោយរូបគេគិតខ្លី ហើយលោតទឹកប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]