ភ្នំពេញ៖ សព្វថ្ងៃនេះ ការប្រើប្រាស់សំភារៈ ចាប់ផ្ដើមផ្លាស់ប្ដូរ និងមានការជឿនលឿនជាខ្លាំង ដែលក្រឡេកមកមើលតារាសិល្បៈខ្មែរ ក៏មិនខុសគ្នាប៉ុន្មានដែរ ដែលពួកគេបានងាកមកប្រើប្រាស់របស់ប្រ៊េន ឬម៉ាកថ្លៃៗ ដែលកំពុងតែល្បី និងពេញនិយមនៅក្នុងពិភពលោក។

ក៏ដូចជា កាលពីឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលទើបតែកន្លងផុតទៅ លោកគឹម សីហា ដែលមនុស្សជាច្រើនដឹងថា ជាស្វាមីរបស់អ្នកនាង គង់ ចាន់ស្រីមុំ បានចំណាយប្រាក់ ៤,០០០ ដុល្លារ ដើម្បីទិញកាបូបម៉ាក LV ផ្គាប់ចិត្ដនាង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្ដនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញ ការចំណាយលុយដែលអាចនិយាយថាច្រើនសម្រាប់អ្នកមានជីវភាពក្រីក្រនេះ បានធ្វើឲ្យភ្ញាក់ផ្អើលដល់ បងប្អូនប្រជាជនខ្មែរ និងមានការចែករំលែកដំណឹងមួយនេះ យ៉ាងឆាប់រហ័សនៅក្នុងបណ្ដាញសង្គមផងដែរ។

តែមិនបានប៉ុន្មានផង កញ្ញា វ៉ាង ស្រីណូ​ ដែលជាតារាសម្ដែងជើងចាស់មួយរូបដែរនោះ បានធ្វើឲ្យមិត្ដភិក្ដ និងអ្នកតាមដាននាង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាចំហមាត់ ក្រោយពីនាងចំណាយប្រាក់ ប្រហែលជាជាង ៥,០០០ ដុល្លារ ដើម្បីទិញកាបូបម៉ាក Channel នៅក្នុងប្រទេសថៃ។ នេះបើតាមសារ និងរូបភាពជាច្រើនសន្លឹកពីបណ្ដាញសង្គមហ្វេសប៊ុក របស់នាង បានបង្ហាញយ៉ាងច្បាស់ថា កញ្ញា វ៉ាង ស្រីណូ បានចំណាយប្រាក់ ៥,៥០០ដុល្លារ ទិញកាបូបម៉ាក Channel ដែលនៅក្នុងនោះ នាងហាក់ដូចជាសប្បាយរីករាយ ជាមួយនឹងការដើរទិញទំនិញរបស់នាង និងបានថតរូបជាមួយនឹង អ្នកលក់ផងដែរ។

សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

រូបភាព កាបូបរបស់អ្នកនាង គង់ ចាន់ស្រីមុំ

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ងាកមកមើលតារាស្រីថៃ Aum Patcharapa អាយុ៣៧ឆ្នាំវិញម្ដង ដែលមានសមត្ថភាពខ្ពស់ក្នុងការសម្តែង គ្រប់សាច់រឿង ទាំងកំសត់ និងកាចឆ្នាស់ជាដើម ក៏បានធ្វើឲ្យអ្នកគាំទ្រនាំគ្នា កត់សម្គាល់ឃើញថា នាងចូលចិត្តផ្លាស់ប្តូរ ម៉ូតកាបូបជាច្រើនប្រភេទ នៅពេលនាងចេញទៅក្រៅដើរលេង ឬចូលរូមកម្មវិធីម្តងៗ។ 

ជាមួយគ្នានេះ បានឲ្យដឹងថា កាបូបម៉ាកល្បីៗ ដែលនាងប្រើប្រាស់មាន ដូចជា Versace ម៉ាកCavin Klein ម៉ាក Ralphlauren ម៉ាក CHANELម៉ាក Lady Dior ម៉ាក PRADA និងម៉ាក Hermes ជាដើម។

រូបភាព តារាស្រីថៃ Aum Patcharapa ជាមួយនឹងកាបូបម៉ាកល្បី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ