ក្រុមអ្នកញៀនល្បែង៨នាក់ ភាគច្រើន ជាជនជាតិយួន ដែលមកផ្តុំគ្នាលេងល្បែងយ៉ាងគឃ្លើន នៅក្នុងស្រុកខ្មែរនោះ ត្រូវបានចាប់ខ្លួន ក្រោយពីវិធានការ របស់អាជា្ញធររាជធានីភ្នំពេញ បានរឹត បន្តឹង ហើយក៏គ្មានការអន្តរាគមន៍ ដោះលែងក្រុមអ្នកល្មើសច្បាប់នឹងល្បែងស៊ីសងឡើយ បន្ទាប់ពីអភិបាល រាជធានីលោក កែប ជុតិមា បានចេញចំណាត់ការដ៏តឹងរឹងនោះ។ លើសពីនេះទៀត ក្រុមអ្នកញៀនល្បែង ទាំង៨នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ កាលពីល្ងាចថ្ងៃ២៣ ខែសីហា បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា។

មន្ត្រីនគរបាលខណ្ឌទួលគោកបានប្រាប់ថា អ្នកញៀនល្បែង៨នាក់ ត្រូវបញ្ជូនខ្លួនទៅកាន់តុលាការនៅថ្ងៃ ២៣ ខែសីហា បន្ទាប់ពីឃាត់ខ្លួននៅក្នុងសង្កាត់ផ្សារដើមគរ កាលពីថ្ងៃ២២ ខែសីហា ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ខណៈដែលពួកគេលួចលាក់លេងល្បែងស៊ី សងប្រភេទ ដូចជាបៀរតងជាដើម។

មន្រ្តីដដែលបន្តថា ការឃាត់ខ្លួនអ្នកលេងល្បែងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន បៀរតងដែលមិនទាន់លេងចំនួន ២៥ហ៊ូ សន្លឹកបៀរតង ដែលកំពុងលេងមួយចំនួន និងលុយចំនួន ៣១០.០០០ រៀល។

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោករំពឹងថា អាជា្ញធនឹងបង្ក្រាបល្បែងឲ្យអស់ស្របទៅតាមទិសដៅ របស់រាជរដ្ឋាភិបាល បានឲ្យអាជា្ញធរមានសមត្ថកិច្ចទាំងអស់អនុវត្តន៍ឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព ដើម្បីពង្រឹងសន្តិសុខ និងបង្ការបទល្មើស ។

ល្បែងស៊ីសងជាច្រើននៅក្នុងមូលដ្ឋានខណ្ឌទួលគោក នៅតែលួចលាក់ ហើយប្រជាពលរដ្ឋនឹងរង់ចាំមើលចំណាត់ការលោក សេង រតនៈ អភិបាលខណ្ឌទួលគោក តើមានប្រសិទិ្ធ ភាព បានកម្រិតណា ពីព្រោះកាលពីពេលថ្មីៗ គ្រាន់តែសង្កាត់បឹងសាឡាងមួយមានលួចលាក់បើកលេង ល្បែង៥ទីតាំងឯណោះ តែមិនទាន់ឃើញមានចំណាត់ការលើទីតាំងមួយណានៅឡើយទេ។

ទន្ទឹមនឹងនោះកាលពីព្រឹកថ្ងៃ២២ ខែសីហា នៅសាលាខណ្ឌលោក សេង រតនៈ បានព្រមានមន្រ្តីខ្លួនថា មិនឲ្យយកលុយល្បែងស៊ីសង៕

ដោយៈ ដើមអម្ពិល 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]