ក្មេងប្រុសវ័យ១៩ឆ្នាំ ដែលគ្មានបណ្ណ័បើកបរ បានបើករថយន្ដស៊េរីទំនើប បុកកម្មករសាងសង់ផ្លូវ៣នាក់កាលពីថ្មីៗនេះ បណ្ដាលអោយស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសនៅខេត្ដ ឈឹង ទូ  Chengdu ប្រទេសចិន។ ពេលដែលប៉ូលីស បានទៅដល់កន្លែងកើតហេតុ អ្នកកាសែត ដែលបានមកនោះ បានរាយការថាបុរសម្នាក់នេះ បានប្ដូរចាឬកពេលដែលគេបានដឹងថាគេ កំពុងថតចូលក្នុងវីដេអូ។ ពេលដែលបុរសនោះមានប្រតិកម្ម តបលើហេតុការណ៍នោះ មានមិត្ដរបស់គេបានខឹងហើយស្រែកអោយឈប់ថត។ បន្ទាប់មក មនុស្សម្នាគ្រប់គ្នា នាំគ្នាចាប់ផ្ដើមស្ដីបន្ទោសមកលើក្មេងស្ទាវកូនអ្នកមានម្នាក់នោះ។ រឿងមិនគួរអោយជឿគឺ សង្សារបស់ក្មេងស្ទាវនោះចេញមកស្រែកឡូរឡារ ឈរគ្រវាត់សំពត់របស់នាងចុះឡើង ហើយបានសើយសំពត់របស់នាងឡើងអោយឃើញជើងស ខ្ចី តូចច្រលឹង ដាក់អ្នកតាមថតវីដេអូ។ លើសពីនេះនាងបានស្រែកថា “ ថតមក ថតមក!!!” ។ ក្មេងប្រុសម្នាក់នេះនឹងទទួលការខុសត្រូវចំពោះមុខច្បាប់ព្រោះសម្បត្ដិសាធារណៈ ត្រូវបានបំផ្លាញ និង មានការប៉ះពាល់អាយុជីរិតមនុស្សទៀត។

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]