ខេត្តតាកែវ ៖ សត្វតុកកែចំនួន៣១គីឡូក្រាមស្មើឱ្យជាង៣០០ក្បាល ដែលបំរុងចុះទូកយកទៅលក់នៅស្រុកយួននោះ ត្រូវកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបបានកាលពីថ្ងៃទី២១ សីហា ២០១២ វេលាម៉ោង៨ និង១៥នាទីយប់ នៅចំណុចភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកគិរីវង់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបណ្តាញថា មានឈ្មូញលួចនាំសត្វតុកកែដោយដឹកតាមរថយន្តយកទៅលក់នៅ វៀតណាមនោះ លោកក៏បានសុំគោលការណ៍ពីលោកមេបញ្ជាការខេត្ត រួចបានដាក់កម្លាំងចាំពួនស្ទាក់នៅចំណុចខាងលើ ហើយបានជួបពិតប្រាកដមែន នៅពេលដែលឈ្មួញបម្រុង និងលើកទំនិញចុះពីលើរថយន្តដាក់ទៅក្នុងទូក ត្រូវកម្លាំងប៉េអឹមបង្ក្រាបបានតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]