កូរ៉េខាងត្បូង៖ ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យចម្រៀង Kpop គឺតែងតែមានក្រុមចម្រៀងប្រុសស្រីថ្មីៗ ចេញពន្លកជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែមានអាយុក្មេងៗក្នុងចន្លោះពី១៦ ដល់២២ឆ្នាំ មិនតែប៉ុណ្ណោះ ព្រមទាំងមានសម្រស់ស្រស់ស្អាត និងសង្ហាថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា ថ្ងៃនេះខ្មែរឡូតសូមលើកយក នូវតារាKpopស្រីៗ ដែលមានអាយុច្រើន ចាស់ជាងគេនៅក្នុងក្រុមរបស់ខ្លួន។ ដោយមានទាំងតារាចំណូលថ្មី និងតារាសិស្សច្បងផងដែរ ដែលពួកគេ មានអាយុច្រើនដែរហើយ​ ប៉ុន្តែបើនិយាយអំពីសម្រស់វិញ គឺនៅតែក្មេងស្អាត ដូចតារានឹងសមាជិកក្រុមផ្សេងទៀតរបស់ពួកគេអ៊ីចឹងដែរ៕

បើអញ្ចឹង តោះមកមើលរូបទាំងអស់គ្នា៖

Taeyeon អាយុ ២៨ឆ្នាំ

គួរឲ្យដឹងថា កញ្ញា Taeyeon គឺជាសមាជិកមួយរូប ដែលមានអាយុច្រើនជាងគេ នៅក្នុងក្រុម Girls' Generation ។ នាងបានកើតនៅថ្ងៃទី ៩ ខែមិនា ឆ្នាំ១៩៨៩ មិនតែប៉ុណ្ណោះ នាងក៏ជាមេក្រុមប្រចាំក្រុមចម្រៀងនារី តំណាងជាតិផងដែរ។

Bora អាយុ ២៧ឆ្នាំ

កញ្ញា Bora ជាសមាជិកនៃក្រុម Sistar ដែលនាងមានតួនាទី ជាអ្នករ៉េបដ៏សំខាន់បំផុត ប្រចាំក្រុម។ Bora នាងកើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩០។

Chao អាយុ ២៧ឆ្នាំ

Chao នាងគឺជាសមាជិកដែលមានអាយុច្រើនជាងគេ នៃក្រុម AOA ដោយនាងបានថ្ងៃនៅទី ៦ ខែមិនា ឆ្នាំ១៩៩០ ។ រីឯសមាជិកដែលមានអាយុ តិចជាងគេ នៅក្នុងក្រុម AOA ឯនេះវិញ គឺកញ្ញា Seolhyun ដែលកញ្ញាមានអាយុតិចជាង Chao ដល់ទៅ៥ឆ្នាំឯណោះ ដោយSeolhyun នាងកើតនៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៩៥។ 

Seolhyun
Irene អាយុ ២៦ឆ្នាំ

Irene នាងកើតនៅថ្ងៃទី២៩ ខែមិនា​ ឆ្នាំ១៩៩១។ គួរឲ្យដឹងថា នាងគឺជាមេក្រុមនៃក្រុម ចម្រៀងនារី Red Velvet ដែលជាក្រុមថ្មីរបស់ផលិតកម្ម SM Entertainment ហើយក្រុមនេះ ក៏កំពុងតែមានភាពល្បីល្បាញខ្លាំងផងដែរ។

Park Chorong អាយុ ២៦ឆ្នាំ

Park Chorong នាងគឺជាសមាជិកមួយរូប នៃក្រុមAPink ដែលជាក្រុមចម្រៀងនារី កំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។ គួរឲ្យដឹងថា Chorong នាងកើតនៅថ្ងៃទី៣ ខែ៣ ឆ្នាំ១៩៩១។

Sowon អាយុ ២៣ឆ្នាំ

Sowon នាងជាសមាជិក ក្រុមចម្រៀងនារីថ្មីបំផុត គឺក្រុមGFRIEND ដែលទើបនឹងរះកាលពីឆ្នាំ ២០១៥ កន្លងទៅនេះ។ ហើយបច្ចុប្បន្ន សមាជិកដែលមាន អាយុច្រើនបំផុតនៃក្រុមមួយនេះ គឺកញ្ញា Sowon ដែលនាងមានអាយុត្រឹមតែ​២៣ឆ្នាំ តែប៉ុណ្ណោះ។

Nayeon អាយុ ២២ឆ្នាំ

គួរឲ្យដឹងថា Nayeon នាងគឺជាសមាជិក នៃក្រុមTwice ដែលជាក្រុមនារីថ្មី ប្រចាំផលិតកម្ម JYP Entertainment ដែលក្រុមនោះ ទើបនឹងបង្កើតឡើងនៅចុងឆ្នាំ ២០១៥ នេះទេ តែបើនិយាយពីសំទុះនៃអ្នកគាំទ្រវិញ គឺខ្លាំងបំផុត ពីព្រោះថា សមាជិកនីមួយៗនៃក្រុមមួយនេះ គឺមានសម្រស់ស្រស់ស្អាត ពោរពេញទៅដោយសមត្ថភាព ឆ្លងកាត់ការប្រកួតប្រជែង មកជាច្រើនដង ហើយអ្វីដែលសំខាន់ទៀតនោះ គឺអាយុរបស់ពួកគេនៅក្មេង ចាប់ពី១៦ដល់២២ឆ្នាំតែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]