COCA-COLA ចេញបទចម្រៀងថ្មី: ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ប្រកាសចេញបទចម្រៀងថ្មីដែលពាក់ពន្ធ័ ជាមួយយុទ្ធសាស្រ្តទីផ្សារសកល "ស្លាកសញ្ញាតែមួយ" និងយុទ្ធនាការ "រសជាតិនៃអារម្មណ៍ស្រស់ស្រាយ" 

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រទីផ្សារសកលថ្មី "ស្លាកសញ្ញាតែមួយ" របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បង្កើតឡើងក្នុងគោលបំណងដើម្បីបង្រួបបង្រួម ក្រុមគ្រួសារ កូកា-កូឡា អោយស្ថិតនៅក្រោមពាណិជ្ជសញ្ញា កូកា-កូឡា តែមួយក៏ដូចជាផ្តល់ភាពងាយស្រួលដល់អតិថិជនដោយ ការផ្តល់ជម្រើសកាន់តែច្រើន និងផ្តល់ព័ត៌មានអោយកាន់តែច្បាស់នូវភាព ខុសៗគ្នានៃផលិតផលដើម្បី ពង្រឹងទស្សនៈមួយដែលថា ភេសជ្ជៈ កូកា-កូឡា គឺសម្រាប់មនុស្សគ្រប់រូប។ 

យុទ្ធសាស្រ្តនេះបានដាក់ឱ្យដំណើរការតាមរយៈ យុទ្ធនាការ "រសជាតិនៃអារម្មណ៍ស្រស់ស្រាយ" ដែលជាយុទ្ធនាការប្រើប្រាស់ គ្រប់រូបភាពសកម្មភាព សាមញ្ញប្រចាំថ្ងៃ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន នៅជុំវិញពិភពលោក ក៏ដូចជាផ្តល់នូវបទពិសោធន៍ និងអារម្មណ៍រីករាយ ដោយការទទួលទានភេសជ្ជៈ កូកា-កូឡា ត្រជាក់។ ស្របពេលជាមួយនឹងយុទ្ធនាការសាកលនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រកាសជាផ្លូវការ នូវបទចម្រៀងថ្មីគឺបទ "Taste the Feeling" ដែលផលិតឡើងដោយឌីជេ សិល្បករ និងផលិតករសញ្ជាតិស៊ុយអែត ក៏ដូចជាបេក្ខភាពពានរង្វាន់ Grammy លោក Avicii និង ច្រៀងដោយលោក Conrad Sewell ជាតារាចម្រៀង និងអ្នកនិពន្ធទំនុកច្រៀងនៅរដ្ឋ Los Angeles មានដើមកំណើតនៅប្រទេសអង់គ្លេស ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តទីផ្សារសាកល "ស្លាកសញ្ញាតែមួយ" ។

បទចម្រៀងនេះបញ្ចូលនូវបទពិសោធន៍បែបឌីជីថលថ្មី ជាមួយស្រទាប់ភ្លេងថ្មី (audio signature) បូករួមទាំងអារម្មណ៍ គ្រប់កាលៈទេសៈផ្សេងៗគ្នាពេលទទួលទាន កូកា-កូឡា ត្រជាក់។ ក្រុមហ៊ុន កូកា-កូឡា បានចាប់ដៃជាមួយក្រុមហ៊ុនតន្ត្រី Music Dealers ដើម្បីជ្រើសរើស សិល្បករឯករាជ្យដូចជា លោក Scott Fritz, Jeremy Bircher និង Josh Jones ដែលបានជួយ និពន្ធសាច់ភ្លេងនេះឡើង និងបានកែសម្រួលបន្ថែម ដោយលោក Avicii ដែលជាដៃគូរសហការ ដ៏ជិតស្និតរបស់ក្រុមហ៊ុន កូកា-កូឡា។ ក្នុងនាមជាប្រធានផ្នែកតន្ត្រី(Global Music) របស់ក្រុមហ៊ុន កូកា-កូឡា លោក Joe Belliotti បានលើកឡើងថា "ទាក់ទងនឹងបទចម្រៀង «Taste the Feeling» យើងគ្រាន់តែយកនូវរូបមន្តបង្កើតបទចម្រៀងដ៏សាមញ្ញមួយ ប្រកបដោយអត្ថន័យ ហើយព្យាយាមបង្កើតជាបទភ្លេងបែប Pop មកបញ្ចូលគ្នា។ វាជាបំណងរបស់យើង ក្នុងការបង្កើតតន្ត្រីពិរោះ ដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នាស្រលាញ់ពេញចិត្ត ហើយនឹងបន្តស្តាប់បទនោះរាប់សិបឆ្នាំតទៅមុខ"។ គោលបំណងនៃការនិពន្ធបទចម្រៀងថ្មីនេះ គឺដើម្បីបង្កើតបទចម្រៀងមួយបទ ដែលអាចជំរុញការផ្សារភ្ជាប់អារម្មណ៍របស់អតិថិជនជាមួយម៉ាកសញ្ញា ក៏ដូចជាផ្សារភ្ជាប់ទាំងអតិថិជនដែលបាននឹងកំពុងគាំទ្រ និងអ្នកដែលនឹងទទួលទាន កូកា-កូឡា នៅពេលខាងមុខ។

"Taste the Feeling" ឆ្លុះបញ្ចាំងនូវទិដ្ឋភាពគ្រប់បែបយ៉ាងនៃអារម្មណ៍ និងបទពិសោធន៍នៃការញុំា កូកា-កូឡា ព្រមទាំងភាពច្នៃប្រឌិត ដែលឆ្លុះបញ្ចាំងឲ្យឃើញពី ភាពសាមញ្ញ នៃការទទួលទានភេសជ្ជៈ កូកា-កូឡា មួយដបអាចធ្វើអោយ បរិយាកាសធម្មតាមួយកាន់តែអ៊េម។ លោក Sewell បានផ្តល់ចំណាប់អារម្មណ៍ ទៅនឹងបទចម្រៀងថ្មីនេះថា ៖ "បទនេះជាបទដែលផ្តល់អារម្មណ៍ល្អពេលស្តាប់ ដែលខ្ញុំគិតថាអ្នករាល់គ្នានឹងចូលចិត្ត ហើយចង់ទាញយកមកស្តាប់។ ខ្ញុំពិតជាមានមោទនភាព ដែលមានបានបកស្រាយ បទចម្រៀងមួយបទនេះ”។ តួយ៉ាងដូចក្នុងអត្ថបទចម្រៀង "គ្មានអ្នកណាម្នាក់អាចបញ្ឈប់ខ្ញុំបានទេ ពេលដែល ខ្ញុំទទួលបាននូវរសជាតិនៃអារម្មណ៍ស្រស់ស្រាយ គ្មានអ្វីដែលអាចធ្វើឲ្យខ្ញុំ មិនសប្បាយចិត្តនោះទេ" និងឃ្លាមួយទៀត "អារម្មណ៍ល្អទាំងក្នុងចិត្ត និងជីវិត នៅពេលដែលអ្នកឋិតនៅក្បែរខ្ញុំ" បទចម្រៀងគួរឱ្យចាប់អារម្មណ៍ថ្មី ដែលបង្កប់នូវ ទស្សនៈសុទិដ្ឋិនិយម ធ្វើអោយយើងមានអារម្មណ៍ថារីករាយនឹងចែករំលែកពេលវេលាដ៏ជិតស្និទ្ធពេលទទួលទាន កូកា-កូឡាត្រជាក់។ 

លោក សួន ពិសិដ្ឋ ជាអ្នកនិពន្ធ និងតារាចម្រៀងមួយរូបបានផ្តល់ចំណាប់អារម្មណ៍ថា៖ «"នេះជាបទចម្រៀងដ៏គួរឲ្យទាក់ទាញ ពេញដោយភាពរីករាយដែលនាំមកនូវអារម្មណ៍ សុទិដ្ឋិនិយម។» កូកា-កូឡា បានធ្វើឲ្យអតិថិជនចាប់ អារម្មណ៍យ៉ាងខ្លាំងនឹងយុទ្ធនាការថ្មីរបស់ខ្លួន “រសជាតិនៃអារម្មណ៍ស្រស់ស្រាយ ” ដែលត្រូវបានគេលើកមកនិយាយច្រើនជាង 100,000 ដង នៅលើបណ្តាញសង្គម Twitter, Facebook និង Instagram ចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការ ដំបូងរបស់ខ្លួននៅចុងខែមករាឆ្នាំ 2016 នេះ បើយោងតាមទិន្នន័យ BrandWatch ។ ចំណែកឯការប្រើ hashtag #TasteTheFeeling នៅលើបណ្តាញសង្គមវិញ វាត្រូវបានគេលើកមកនិយាយ ជិត 95,000 ដង និងចំនួននៃការមើលកើនឡើងជាង 75 ពាន់លានដង។ ជាមួយគ្នានេះដែរ " Taste the Feeling " ត្រូវបានគេយកមកដាក់ឈ្មោះជាផ្លូវការសម្រាប់យុទ្ធនាការនៃការប្រកួតពានរង្វាន់បាល់ទាត់ UEFA EURO 2016 របស់ក្រុមហ៊ុន កូកា-កូឡា ហើយការប្រកួតនេះនឹងចាប់ផ្តើមនៅ ខែមិថុនា ឆ្នាំ 2016 នៅទីក្រុងប៉ារីស។ ដើម្បីគូសបញ្ជាក់នូវចំណុចសំខាន់នៃយុទ្ធនាការថ្មីនេះ កូកា-កូឡា បានបង្កើតនូវស្រទាប់ភ្លេងថ្មី (audio signature) ជាមួយ Deviant Ventures ដែលជាក្រុមហ៊ុនបង្កើតឡើងដោយលោក Umut Ozaydinli អតីតប្រធានផ្នែកទីផ្សារតន្រ្តីសកល។ 

ស្រទាប់ភ្លេងនីមួយៗ សុទ្ធតែប្រើប្រាស់ចំនុចទាក់ទាញរបស់កូកា-កូឡា។ លោក Belliotti បានមានប្រសាសន៍ថា: "នៅពេលដែលអ្នកគិតពីបទចម្រៀង កូកា-កូឡា តាមទស្សនៈវិស័យចម្រៀង វានឹងមានសំឡេងជាច្រើនដែលអ្នកអាចភ្ជាប់អ្នកជាមួយម៉ាកសញ្ញាដូចជា ការបើកគម្របដបដោយបញ្ចេញសូរ 'ahhh' ។ មានស្រទាប់ភ្លេងដ៏សម្បូរបែប ដូច្នេះយើងបានប្រើប្រាស់វាជាស្រទាប់ភ្លេងគោល ។ អ្វីដែលពិសេសនោះ គឺ លោក Conrad ជាអ្នកបកស្រាយបទ "Taste the Feeling " នេះ។ លោក Avicii ក៏បានផលិតនូវបទចម្រៀងមួយទៀត បែបឌីជីថលសម្រាប់យុទ្ធនាការនេះផងដែរ ដោយប្រើរូបភាពបង្ហាញពីអារម្មណ៍ “GIF the Feeling” ដែលអាចឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរនូវរូបភាព GIF នោះទៅតាម "អារម្មណ៍ពិត" និងចែករំលែកវាជាមួយ hashtag, ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ពិសិដ្ឋ