សៀមរាប៖ ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ បានចាប់ផ្ដើម កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ នៅមណ្ឌលសៀមរាប។

សម្រាប់ការប្រកួតនេះ មានការចូលរួមចំនួន៨ក្រុម ដូចជា កងពលតូចអន្តរគមន៍លេខ៧, កងពលតូចអន្តរគមន៍លេខ៩, វិទ្យាល័យ១០មករា ១៩៧៩, Angkor Guide, យុវជនសៀមរាប, យុវជនស្វាយធំ, យុវជនស្ម័គ្រចិត្តសសរស្តម្ភ និងវិទ្យាល័យបាគង ហើយដែលកាលប្រកួតនេះ បានបញ្ចប់ទៅហើយ កាលពីល្ងាចម្សិលមិញនេះ។

ជាលទ្ធផល ក៏បានរកឃើញក្រុម ដែលទទួលជ័យជំនះលេខ១ គឺក្រុមកងពលតូចអន្តរាគមន៍លេខ៧, ចំណាត់ថ្នាក់លេខ២ យុវនស្ម័គ្រចិត្តសសរស្តម្ភ ខណៈដែលលេខ៣ បានទៅលើ ក្រុុមកងពលតូចអន្តរាគមន៍លេខ៩ និងលេខ៤ យុវជនសៀមរាប

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀរ

លទ្ធផលការប្រកួត កងពលលេខ៩ និងយុវជនសៀមរាប
លទ្ធផលការប្រកួត កងពលលេខ៧ និងយ. ស្ម័គ្រចិត្ដសរសរស្ដម្ភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]