កូរ៉េខាងត្បូង៖ ជាធម្មតា ប្រិយមិត្តដែលនិយមគាំទ្រតារា Kpop ដោយភាគច្រើនបំផុត កម្រនឹងឃើញតារាចម្រៀង kpop បុរសណាមួយ ទុកសក់វែងណាស់។ ហើយតារាប្រុសទាំងអស់នោះ គ៏ពួកគេមិនសូវចង់ទុកសក់វែងនោះដែរ ក៏ព្រោះតែខ្លាចមិនសូវសាកសមទៅនឹងទម្រង់មុខរបស់ពួកគេ។

ក្រឡេកមកមើល តារាKpop ប្រុសម្នាក់នេះវិញ មានឈ្មោះថា Jeonghan ជាសមាជិកមួយរូបគត់ដែលទុកសក់វែង នៃក្រុម SEVENTEEN។ គួរឲ្យដឹងថា គាត់ត្រូវបានគេជ្រើសរើសចូលជាបេក្ខភាពការបោះឆ្នោតមួយ ដោយបេក្ខជនដែលត្រូវបានគេជ្រើសរើសទាំងនោះ សុទ្ធសឹងតែជាតារា Kpop នារីៗ ដែលស្រស់ស្អាត និងសាកសមបំផុតសំរាប់សក់ខ្លី​ ដូចជា កញ្ញា Hyeri សមាជិកក្រុម Girl’s Day , កញ្ញា Chao ស្រីស្អាតសក់ខ្លីប្រចាំក្រុម AOA និង Jin សមាជិកក្រុម Lovelyz និងមានជាច្រើនទៀត។

ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីលទ្ធផលសម្រេចចុងក្រោយបានប្រកាសចេញមក គឺធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដែលចំណាត់លេខ១ មិនមានក្នុងចំណោមតារាស្រីណាមួយ​ បែរជាបានទៅលើ Jeonghan សមាជិកក្រុមបុរស SEVENTEEN ឯនេះវិញ ដោយគាត់បានជាប់ចំណាត់ថ្នាក់ នៅលំដាប់កំពូលលេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្ររហូតទៅដល់ជាង ៥០% ឯណោះនៃការបោះឆ្នោតសរុប៕

ដូច្នេះ បើចង់ដឹងថាសម្រស់ របស់តារាប្រុសសក់វែង មានមន្តស្នេហ៍រូបនេះ សង្ហាខ្លាំងប៉ុណ្ណា តោះមកមើលរូបទាំងអស់គ្នា៖

Jeonghan កាលនៅសក់វែងត្រឹមស្មា

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា ខ្មែរឡូតក៏ធ្លាប់បានលើកយកនូវ តារាខ្មែរមួយចំនួនផ្នែកខាងបុរស ដោយពួកគាត់និយមចូលចិត្តលេងម៉ូដសក់ បែបទាន់សម័យដេញតាមសម័យកាល​ផងដែរ  ដោយកាលនោះពួកគេនិយមទុកសក់រៀងវែងព្រមទាំងចងពីក្រោយ ហើយ ម៉ូតសក់នេះ គឺជា ម៉ូតសក់ដែលពេញនិយមខ្លាំងបំផុត ក្នុងឆ្នាំ ២០១៣

ម៉ូតបុរសសក់ចងទៅក្រោយ (Man Bun Hairstyle)៖

លោក ជា វណ្ណារិទ្ធ
លោក ប៉ែន ចំរ៉ុង
លោក ព្រាប សុវត្ថិ
លោក អេឡិច ចន្ត្រា
លោក អេឡិច ហ្សូរ៉ា

ចុះប្រិយមិត្តខ្មែរឡូតវិញ គិតថាម៉ូតសក់ទាំងនេះ គួរឲ្យទាក់ទាញដែរទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង