ហ្វីលីពីន៖ នាពេលបច្ចុប្បន្ននេះ តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា កំពុងតែចាប់ផ្តើមឆក់ទីផ្សារសិល្បៈរបស់នាងជាសាជាថ្មី ក្រោយពេលរូបនាងសម្រាលកូនរួច។

ចំពោះតារាស្រីរូបនេះ កំពុងតែរវល់នឹងការងារសិល្បៈយ៉ាងខ្លាំង ដែលស្ទើរតែគ្មានពេលនៅជាមួយក្រុមគ្រួសារទៅហើយ។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែឆ្លៀតពេលវេលាបន្តិច ទៅដើរកំសាន្ត និងចំណាយពេលនៅ ជាមួយកូនស្រីសំណព្វចិត្តរបស់នាងឲ្យបានច្រើនបំផុត តាមអ្វីដែលនាងអាចធ្វើទៅបាន។

មិនតែប៉ុណ្ណោះ អ្នកគាំទ្របានសង្កេតឃើញថា មិនត្រឹមតែ តែនាងម៉ារីម៉ា ល្បីល្បាញខ្លាំង ក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ គឺសូម្បីតែកូនស្រីតូចរបស់នាងឈ្មោះ Marian LetiZia ក៏មានទីផ្សារខ្ពស់មិនចាញ់អ្នកម្តាយប៉ុន្មានដែរ។

កាលពីថ្មីៗនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់ នាងម៉ារីម៉ា បានបង្ហោះរូបថត និងសកម្មភាពរបស់នាង និងកូនស្រី ដែលបានថតផ្សព្វផ្សាយឲ្យម៉ាកផលិតផល Johnson’s Baby។

នេះជាលើកទីមួយហើយ ដែលឃើញកូនស្រីរបស់នាង ម៉ារីម៉ា បានបង្ហាញខ្លួន នៅក្នុងស្ពតពាណិជ្ជកម្មម៉ាកផលិតផលដ៏ល្បីមួយនេះ។ ហើយក៏មានអ្នកគាំទ្រភាគច្រើន បានពោលពាក្យថា "កូនស្រីម៉ារីម៉ា មិនទាន់ធំស្រួលបួលផង បានក្លាយជាតារាល្បី តាំងពីតូចបែបនេះទៅហើយ ចុះទម្រាំពេញរូបរាងទៀតនោះ"

យ៉ាងណាមិញ សម្រាប់នាង ម៉ារីម៉ា ក៏មិនទាន់បង្ហើបប្រាប់មហាជននៅឡើយទេ ថានាងនឹងឲ្យកូនស្រីច្បងដ៏ស្រស់ស្អាត ដើរតាមគន្លងក្នុងវិថីសិល្បៈដូចជារូបនាង រឺយ៉ាងណា៕

រូបថត៖ នាង​ ម៉ារីម៉ា​និងកូនស្រី

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ ជាថ្ងៃគម្រប់ខួបកំណើតបាន១ខែ របស់កូនស្រីបណ្តូលចិត្ត នាង Marian Rivera ហៅម៉ារីម៉ា

នាងម៉ារីម៉ា បានបង្ហោះរូបថត កូនស្រីរបស់នាង ឈ្មោះ Marian Letizia ចូលក្នុងទំព័រហ្វេសប៊ុក។ រូបថតនោះ យើងអាចឃើញនូវទម្រង់មុខពេញរបស់ កូនស្រីរបស់នាងម៉ារីម៉ា ដែលមើលទៅគួរឲ្យស្រឡាញ់យ៉ាងខ្លាំង ជាមួយនឹងក្តោងច្រមុះដ៏ខ្ពស់ និងបបូរមាត់តូចស្អាត។

ក្នុងនោះដែរ តារាស្រីរូបនេះ បានសរសេរខាងលើ រូបថតកូនស្រីថា "រីករាយថ្ងៃគម្រប់ ខួប១ខែណាកូន ម៉ាក់ប៉ា ស្រឡាញ់កូនខ្លាំងណាស់"។

គួរបញ្ជាក់ផងដែរថា នាង Maria Rivera បានសម្រាលកូនស្រី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានអ្នកគាំទ្រជាច្រើន បានពោលពាក្យថា កូនស្រីរបស់នាង ពិតជាស្រស់ស្អាតខ្លាំងណាស់ តាំងពីក្មេងតែម្តង៕

តោះមើលរូបថតរបស់កូនស្រី របស់នាងម៉ារីម៉ាទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]