នេះគឺជារឿងមួយដែលគួរឲ្យស្តាយណាស់ ដែលកសិករម្នាក់ខិតខំចិញ្ចឹមជ្រូក ចំនាយអស់កំលាំងញើសឈាមជាច្រើន តែបែរជាត្រូវខាតបង់ទៅវិញបន្ទាប់ពី បានយកជ្រូករបស់គាត់ទៅចាក់វាក់សាំងហើយ។

តាមប្រភពពត៌មានបានឲ្យដឹងថា បុរសម្នាក់ដែលជាកសិករចិញ្ចឹមជ្រូក បានធ្វើការបញ្ចុះសព និងកាន់ទុក្ខ ដោយសារតែជ្រូក ៣០០០ពាន់ក្បាលរបស់គាត់ងាប់ បន្ទាប់ពីបានធ្វើការចាក់វាក់សាំងហើយ នៅក្នុងទីក្រុង Yanjin ប្រទេសចិន។ ប្រភពដដែលបានឲ្យដឹងថា កសិករម្នាក់នោះមានឈ្មោះថា Qin Jinzhou គាត់បានយកជ្រូករបស់គាត់ ៣០០០ក្បាល ទៅចាក់វាក់សាំងការពារ តាមការប្រាប់របស់អ្នកជីវបច្ចេកវិទ្យា ដែលមកពី Chengdu Tianbang Biotechnology Company។ ប៉ុន្តែក្រោយពីបានចាក់ហើយ រំពិចនោះជ្រូកញីចំនួន ២០០ក្បាលបានរលូតកូន និងជ្រូកចំនួន ២៦០០ក្បាល បូកនឹងជ្រូកញីផ្សេងទៀតចំនួន ៥០ក្បាល ត្រូវបានងាប់ទាំងអស់។ យ៉ាងណាម៉ិញ អ្នកជីវបច្ចេកវិទ្យាបាននិយាយថា ពួកគេនឹងចំណាយលុយក្នុងការសង ចំពោះជ្រូកដែលបានងាប់ ហើយពួកគេនឹងធ្វើការពិសោធន៏ទៅលើវាក់សាំង ដែលបាន់ចាក់ទៅឲ្យសត្វជ្រូកទាំងនោះ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]