ស្រ្ដីជាម្ដាយម្នាក់ បានក្លាយជាឃាតករសម្លាប់កូនខ្លួនឯង ដែលកូននោះមានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ យោងទៅតាមការដកស្រង់ពី សារព័ត៌មានរបស់ប្រទេសអង់គ្លេស។

ម្ដាយរបស់ក្មេងប្រុស មានឈ្មោះថា Chevonne Thomas អាយុ៣៣ឆ្នាំ ចំណែកឯក្មេងប្រុសមានអាយុ២ឆ្នាំ មានឈ្មោះថា Zahree Thomas បានស្លាប់នៅក្នុងផ្ទះរបស់ពួកគេនៅ Camden, New Jersey ក្នុងសហរដ្ឋអាមេរិចកាលពីប៉ុន្មានមុននៃព្រឹកនេះ។ ក្មេងប្រុសនេះត្រូបានម្ដាយរបស់ខ្លួន កាត់ក្បាល និងយកទៅក្លាសេ្សនៅក្នុង ទូរទឹកកក មុននឹងស្រ្ដីជាម្ដាយនេះចង់ចាក់សម្លាប់ខ្លួន។ ប៉ូលីស Philadelphia បានទទួលទូរស័ព្ទប្រហែលជាម៉ោង ១២ និង៣០នាទីទៀបភ្លឺ ពីនារីម្នាក់ដែលកំពុងតែឈ្លោះគ្នា នៅក្នុងផ្ទះ។ នាងបានប្រាប់ទៅប៉ូលីសថា មិត្ដប្រុសរបស់នាងជាអ្នកសម្លាប់កូនរបស់ខ្លួន មុនពេលដែលនាងសារភាពថា នាងជាសម្លាប់កូនប្រុសរបស់ខ្លួន។ នៅពេលដែលប៉ូលីសទៅដល់ នាងកំពុងតែស្ថិតនៅជាន់ទី២ និងបានយកកាំបិតចាក់បំពង់កខ្លួនឯង  ថែមទាំងស្លាប់ភ្លាមៗតែម្ដងបន្ទាប់ពីនាង បានសារភាពហើយ។ ប៉ូលីសបាននិយាយថា នាងធ្លាប់មានបញ្ហាខាងផ្លូវចិត្ដ និងសតិអារម្មណ៍៕

កែសម្រួល ដោយម៉ា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]