ថ្វីត្បិតតែបាល់ទាត់លីកកំពូលរបស់សហរដ្ឋអាមេរិក មិនសូវមានការគាំទ្រច្រើនដូចបាល់ទាត់អឺរ៉ុប យ៉ាងណាក៏ដោយ កីឡាករដែលលេងនៅលីកប្រទេសអាមេរិកនេះ ក៏មានសមត្ថភាពមិនចាញ់កីឡាករ អឺរុ៉បប៉ុន្មានដែរ។ មួយវិញទៀត ក៏មានកីឡាករមកពីតំបន់អឺរ៉ុបមួយចំនួនដែរ ដែលមកលេងឲ្យក្លិបនៅសហរដ្ឋអាមេរិកមួយនេះ ព្រោះពួកគេគិតថានៅទីនេះ អាចរកប្រាក់ចំនូលបានច្រើន ទោះបីទម្រង់នៃការលេងរបស់ពួកគេធ្លាក់ចុះឬ វ័យរាងជ្រេបន្តិចក៏ដោយ ដូចជា Steven Gerrard, Frank Lampard , Kaka និង Pirlo ជាដើម។

បើនិយាយពីប្រាក់ចំនូលវិញ កីឡាករដែលមានសញ្ជាតិដើមប្រេស៊ីល Kaka គឺជាកីឡាករ ដែលមានប្រាក់ចំនូលច្រើនជាងគេ នៅបាល់ទាត់លីករបស់អាមេរិកនេះ ( Major League Soccer ) ។ គាត់អាចរកប្រាក់ចំនូល បានរហូតទៅដល់ ៧.១៦៧ លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ ដែលនេះជារបាយការណ៍របស់សារព័ត៌មាន The Players’ Union ។

Kaka ដែលលេងឲ្យក្លិប Orlando City នេះ បានជាប់ជាកីឡាករ ដែលមានចំនូលច្រើនជាងគេ ២ឆ្នាំជាប់ៗគ្នាហើយ។ ចំនែកឯ ខ្សែប្រយុទ្ធរបស់អីុតាលី Sebastian Giovinco ជាប់ចំណាត់ថ្នាក់លេខពីរ ដែលរកប្រាក់ចំនូលបាន ៧.១១៥លានដុល្លាអាមេរិក។ 

រូបភាព៖ កីឡាករ Kaka ដែលរកចំនូលបានច្រើនជាងគេ
រូបភាព៖ កីឡាករ Giovinco

ចំពោះចំណាត់ថ្នាក់លេខ៣វិញ បានទៅលើប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក ដែលលេងក្នុងក្លិប Toronto គឺកីឡាករ Michael Bradley ដែលរកចំនូលបាន ៦.៥លានដុល្លា តាមពីក្រោយដោយអតីតកីឡាករជំរើសជាតិអង់គ្លេស២រូប Steven Gerrard និង Frank Lampard។

បញ្ជាក់ផងដែរថា កីឡាករ Frank Lampard ដែលលេងឲ្យក្លិប New York City មានប្រាក់ចំនូលរហូតទៅដល់ ៦លានដុល្លា ទោះបីជារដូវកាលនេះ គាត់មិនសូវបានលេងក៏ដោយ ពីព្រោះបញ្ហារបួស។

ខាងក្រោមនេះគឺជាឈ្មោះកីឡាករទាំង១០រូប ដែលរកប្រាក់ចំនូល បានច្រើនជាងគេនៅលីកកំពូលរបស់អាមេរិក៖

1. Kaka (Orlando City) - ៧.១៦៧ លានដុល្លារអាមេរិក

2. Sebastian Giovinco (Toronto FC) - ៧.១១៥ លានដុល្លារអាមេរិក

3. Michael Bradley (Toronto FC) - ៦.៥ លានដុល្លារអាមេរិក

4. Steven Gerrard (Los Angeles Galaxy) - ៦.១៣២ លានដុល្លារអាមេរិក

5. Frank Lampard (New York City FC) - ៦ លានដុល្លារអាមេរិក

6. David Villa (New York City FC) - ៥.៦១០ លានដុល្លារអាមេរិក

7. Andrea Pirlo (New York City FC) - ៥.៩១៥ លានដុល្លារអាមេរិក

8. Jozy Altidore (Toronto FC) - ៤.៨២៥ លានដុល្លារអាមេរិក

9. Clint Dempsey (Seattle Sounders) - ៤.៦០៥ លានដុល្លារអាមេរិក

10. Giovani Dos Santos (Los Angeles Galaxy) - ៤.២៥ លានដុល្លារអាមេរិក

រូបភាព​៖ កីឡាករ​ Michael Bradley
រូបភាព៖ កីឡាករ Frank Lampard និង​ Steven Gerrard

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]