ខ្ទឹមបារាំង និងខ្ទឹមស ជាគ្រួសារតែមួយនៃពពួក Allium ដែលសម្បូរទៅដោយ សារធាតុស្ពាន់ធ័រ។

នេះបើតាមការស្រាវជ្រាវកាលពីពេលថ្មីៗ បានឲ្យដឹងថា ខ្ទឹមបារាំង មានផ្ទុកនូវ quercitin និង bioflavonoid ដែលប្រឆាំងនឹងអុកស៊ីតកម្ម និងផ្ដល់នូវអត្ថប្រយោជន៍ ដូចជាខាងក្រោមនេះ៖

១. ជួយព្យាបាលអាការៈក្ដៅខ្លួន៖ លោកអ្នកគ្រាន់តែហាន់ ខ្ទឹមបារាំងជាបន្ទះស្ដើង និងដាក់ចំណិតខ្ទឹមបារាំងនោះ នៅខាងក្រោមបាតជើងទាំងសងខាង ដោយលាបជាមួយនឹងប្រេងដូង។ បន្ទាប់មកប្រើបង់រុំចំណិតខ្ទឹមបារាំងឲ្យជាប់នឹងបាតជើង រួចពាក់ស្រោមជើងពេញមួយយប់ ដើម្បីជួយបណ្ដេញជាតិពុល និងបន្ថយកម្ដៅ។

២. ជួយកាត់បន្ថយអាការៈកកស្ទះដើមទ្រូង៖ លោកអ្នកគ្រាន់តែហាន់ខ្ទឹមបារាំងជាដុំតូចៗ និងយកទៅចំហុយប្រហែលជា ២ទៅ៣នាទី បន្ទាប់មកយកខ្ទឹមបារាំងទាំងនោះ មកដាក់លើកន្សែងកប្បាសស្អាតតូចល្មម។ លោកអ្នកត្រូវក្ដោប កន្សែងកប្បាសនោះ និងប្រើកៅស៊ូ ឬខ្សែអ្វីក៏បាន មកចងវាឲ្យជិត ដើម្បីកុំឲ្យលេចខ្ទឹមបារាំងចំណិតតូចៗនោះចេញមកខាងក្រៅ។ គួរតែប្រើវានៅពេលដែលវាកំពុងតែនៅក្ដៅខណ្ហៗ ដោយស្អំលើដើមទ្រូង ឬម្ដុំកន្លែងបំពង់ក។ ទុកវាចោលប្រហែលជា ១៥នាទី ដែលការស្អំនេះ អាចធ្វើឲ្យអ្នកក្អក តាមដែលអាចទៅរួច។

៣. ជួយការពារផ្លូវដង្ហើមអ្នក ពីការឆ្លងមេរោគ៖ លោកអ្នកអាច លាយទឹកខ្ទឹមបារាំង និងទឹកឃ្មុំ ដោយបរិមាណស្មើគ្នា ​ហើយទទួលទាន ៣ ឬ៤ស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ នោះវានឹងជួយឲ្យស្លេស ឬសំបោរកាន់តែរអិល និងជួយកាត់បន្ថយផងទៀត។ យ៉ាងណាមិញ វាគឺជាផ្នែកមួយ ដែលជួយការពារអ្នក ប្រឆាំងនឹងជំងឺផ្តាសាយ។

៤. ជួយសម្រាលអាការៈឈឺត្រចៀក និងការឆ្លងមេរោគ៖ សម្រាប់ការឈឺត្រចៀក ឬត្រចៀកឆ្លងមេរោគនេះ លោកអ្នកគ្រាន់តែហាន់ខ្ទឹមបារាំងមួយចំណិតតូច រួចដាក់ចូលក្នុងស្រោមជើងស្ដើង និងដាក់វាពីលើកន្លែងត្រចៀកដែលអ្នកឈឺ ឬឆ្លងមេរោគនោះ។ ទុកវាចោល រហូតដល់ការឈឺចាប់អ្នកបានធូរស្រាល។

៥. វិលមុខ និងក្អួត៖ លោកអ្នកគួរកិន ខ្ទឹមបារាំងមួយដុំ ឲ្យទៅជាទឹក និងដាំតែជីអង្កាមមួយកញ្ចប់ រួចទុកឲ្យត្រជាក់។ ជាដំបូងលោកអ្នកត្រូវទទួលទានទឹកខ្ទឹមបារាំង ២ស្លាបព្រាបតែ និងរងចាំ ៥នាទី មុននឹងទទួលទានតែជីអង្កាម ២ស្លាបព្រាតែដូចគ្នា។ អនុវត្ដន៍បែបនេះម្ដងទៀត នោះលោកអ្នកនឹងឈប់ក្អួត ហើយអាការៈវិលមុខ នឹងបាត់បន្ទាប់ពី ១៥នាទីក្រោយមក។

៦. ជួយព្យាបាលពេលរងរបួស៖ សម្បកខ្ទឹមបារាំង អាចជួយទប់ឈាមបានមួយកម្រិត ហើយវាក៏មានតួនាទី ដូចជាថ្នាំសម្លាប់មេរោគ សម្រាប់មុខរបួស, កំចាត់មេរោគ និងអាចទប់មិនឲ្យឆ្លងមេរោគផងដែរ។

៧. ជួយបណ្ដុះសក់៖ សារៈសំខាន់នៃខ្ទឹមបារាំង ប្រៀបដូចជាការជួយដាក់ប្រូតេអ៊ីនព្យាបាលសក់ជ្រុះ ដែលអនុវត្ដន៍ឡើងដោយខ្លួនឯង នេះបើតាមការសិក្សាបែបវិទ្យាសាស្ដ្របានបង្ហាញឡើង។ នៅក្នុងនេះ លោកអ្នកគ្រាន់តែដាក់ទឹកខ្ទឹមបារាំង និងទទួលទានវា​ នោះវានឹងជួយគ្រប់គ្រងសក់ជ្រុះរបស់លោកអ្នក និងបញ្ហាផ្សេងៗទាក់ទងនឹង សក់ដូចជា អង្គែ និងការឆ្លងមេរោគផ្សិតជាដើម៕

រូបពីឆ្វេងទៅស្ដាំ បង្ហាញពីចំនុចទី ២ និងទី១

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]