យោង​​​​ទៅ​តាម​​​​ការ​ស្ទង់​មតិ​របស់​ក្រុម​​កម្សាន្ត​​​ជប៉ុន​​ Oricon Music Chart ចេញ​ផ្សាយ​​​​កាល​ពី​ថ្ងៃ​​អង្គារ ទី២១ ​កុម្ភៈ​​​ ឆ្នាំ​២០១២ ​​បានឱ្យ​ដឹង​​​​ថា ក្រុម​តារា​ចម្រៀង​​ល្បីៗ​របស់​​​ប្រទេសកូរ៉េ​​​​រក​ប្រាក់​ចំណូលបានច្រើន​​​ជាងគេបំផុត ​​​នៅ​ក្នុង​ទី​ផ្សារ​​​ប្រទេស​ជប៉ុន​​កាលពីឆ្នាំ​២០១១ ។ ការ​ស្ទង់មតិ​នេះបានបន្តឱ្យ​ដឹ​ង​ទៀតថា ​​ក្រុម​តារាចម្រៀង​​​​កូរ៉េ​​​រក​​​​ប្រាក់​ចំណូលបាន​២៤,៤៧​​ពាន់​ពាន់​​លាន​យេន ​ស្មើនឹង​​ជាង​៣០០​លាន​ដុល្លារ​​សហ​រដ្ឋ​អាមេ​រិក​​​ដែលចំនួននេះ​បាន​កើន​ឡើង​​២២,៣​ភាគ​រយ​ បើ​ប្រៀបធៀប​​ទៅនឹង​ឆ្នាំ២០១០ ។

​ក្នុងចំណោម​​ក្រុម​តារា​ចម្រៀង​​កូរ៉េល្បីៗ​​ទាំង​នោះ ​រួមមាន​ក្រុម Girl’s Generation រក​ប្រាក់​​បាន​៤,០៥​ពាន់​ពាន់​លាន​​យេនស្មើ​នឹង​៥០,៩៩​លាន​​​​ដុល្លារ,​ ក្រុម​ KARA រក​ប្រាក់​​​​ចំនួនបាន​៤,៩៣​​ពាន់​ពាន់​លាន​យេន ស្មើនឹង​៦១,៥៨​លានដុល្លារ,​ក្រុម​ TVXQ រកប្រាក់​ចំណូល​បាន២,៦៦​ពាន់​ពាន់លានយេន ស្មើនឹង​៣៣,២២​ពាន់​លាន​ដុ​ល្លារ។ ក្រៅពី​​ក្រុមទាំងនេះ នៅ​មាន​ក្រុមតារា​ចម្រៀង​ផ្សេងៗ​ទៀត និងការ​លក់បទ​ចម្រៀង​​​ទោល​របស់​តារា​ចម្រៀង​តាមក្រុម​នីមួយៗទៀតផង ៕

Kara

Girl’s Generation 

TVXQ

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]