នេះគឺជារឿងមួយដែលយើងនឹកស្មានមិនដល់សោះថា ក្មេងប្រុសអាយុប្រហែលជា ១០ឆ្នាំម្នាក់ បានញៀនខ្លាំងក្នុងការជក់បារី ហើយបាននិយាយថា គាត់ពេញចិត្តណាស់ក្នុងការជក់បារីនេះ។

តាមប្រភពពត៌មានបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះបានញៀនខ្លាំងក្នុងការជក់បារី ហើយបានបង្ហោះរូបគាត់ចូលទៅក្នុង វេបសាយទំនាក់ទំនងសង្គម facebook ទៀតផង។ គាត់បានបង្ហោះរូបគាត់ចូលទៅក្នុង Group មួយ ដែលមានសមាជិកជាច្រើននាក់ ហើយពួកគេបានធ្វើការ comment ទៅលើរូបរបស់គាត់ទៀតផង។ ជាក់ស្តែងដូចប្រិយមិត្តបានឃើញហើយ នៅក្នុងរូបនោះគឺក្មេងប្រុសម្នាក់នេះពិតជាមានការញៀនខ្លាំងណាស់ ក្នុងការជក់បារីនេះ។ បើតាមសំដី របស់អ្នកប្រើប្រាស់អិនធើណេត មួយចំនួនបាននិយាយថា ពួកគេឆ្ងល់ណាស់ថា តើគ្រួសាររបស់ក្មេងប្រុសម្នាក់នេះ ប្រកបរបរអ្វី ហើយធ្វើអ្វី បានជាមិនយកចិត្តទុកដាក់ចំពោះក្មេងម្នាក់នេះសោះ បែរជាបណ្តោយឲ្យក្មេងដែលមានអាយុប្រហែលជា ១០ឆ្នាំ ធ្លាក់ខ្លួនញៀនក្នុងការជក់បារីបែបនេះ។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះក្មេងប្រុសនេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]