ភ្នំពេញ ៖ គ្រាន់តែរឿងប្រុសម្នាក់ សោះឈានឲ្យកម្មការិនី រោងចក្រកាត់ដេរ យីហោ បេះស្ពាន់ ផ្ទុះអំពើហិង្សាដាក់គ្នាកាលពីវេលាម៉ោង ៩និង៤០ នាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១២  ស្ថិតនៅតាម បណ្តោយ ផ្លូវព្រះមុនីវង្ស ជាប់គល់ស្ពាន អាកាសក្បាល ថ្នល់ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីនគរបាលប៉ុស្តិ៍ទន្លេបាសាក បានឲ្យដឹងថា កម្មការិនីពីរនាក់ ដែលផ្ទុះអំពើហិង្សាលើគ្នា ទៅវិញទៅមក ខាងលើនេះ ម្នាក់ឈ្មោះ ឆរ យី  អាយុ ១៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ ឌុច សំភាស់ អាយុ ២២ឆ្នាំ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីឈ្មោះ ឆរ យី បានឲ្យដឹងថា ដំបូងឡើយរូបនាងនឹងបុរសជាសង្សា ធ្លាប់មានទំនាក់ ទំនងស្រឡាញ់គ្នាកន្លងមក ប៉ុន្តែមិនដឹងថា ស៊ីជម្រៅគ្នាដល់កម្រិតណានោះទេ ។ តែមួយរយះកន្លងមកនេះ បុរសជាសង្សាររបស់ខ្លួនបានទំនាក់ទំនងពាក្យសម្តីលេងសើចជាមួយឈ្មោះ ឌុច សំភាស់ ទើបនាង ឆរ យី ខឹងក៏យកកន្ត្រៃយ៍កាត់ដេរលបចាក់ឈ្មោះ ឌុច សំភាស់ នៅក្នុងបន្ទប់ទឹក តែពេលនោះឈ្មោះ ឌុច សំភាស់ ក្រឡេក ភ្នែកឃើញទាន់ក៏កើតការប្រទូស្តរាយគ្នា មិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសស្នាមអ្វីឡើយ។ ទោះជា យ៉ាងនេះក្តីក៏ភាគី ខាងឈ្មោះ ឌុច សំភាស់ ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឲ្យមកនាំខ្លួនភាគីឈ្មោះ ឆរ យី ទៅកាន់ ទីស្នាក់ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរបញ្ចាប់រឿង។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឌុច សំភាស់ បាននិយាយ ថាខ្លួនមិនមានទំនាក់ទំនងស្នេហា ជាមួយបុរសដែលឈ្មោះ ឆរ យី ប្រច័ណ្ឌ ជាមួយរូបនាង ឡើយ។ ប៉ុន្តែខ្លួនគ្រាន់តែស្គាល់គ្នា និងរាប់អានគ្នាធម្មតាតែប៉ុណ្តោះ ជាងនេះទៅទៀតនាងបានដឹងថា ឈ្មោះ ចេក ជាមនុស្សមានប្រពន្ធ កូនរួចទៅហើយ។ ចំណែកឯនាង ឆរ យី វិញពេលដែលលឺសូរឈ្មោះ ឌុច សំភាស់ បកស្រាយរួចរាល់ហើយនោះ ឈ្មោះ ឆរ យី ក៏យល់ព្រម ត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

ដោយ៖ដើមអម្ពិល(DAP) 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]