ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់បានទស្សនាហើយ នូវខ្សែភាពយន្តរឿង X-MEN: Apocalypse តាំងពីវគ្គមុនៗមកនោះ។ រឿងនេះគ្រប់វគ្គគ្រប់ឈុតឆាក គឺពិតជាល្អមើល និងជក់ចិត្តខ្លាំង ធ្វើឲ្យអ្នកទស្សនាដែលធ្លាប់មើលហើយ គឺចង់មើលបន្តបន្ទាប់ទៀត ហើយវគ្គថ្មីរបស់ X-men នេះផងដែរ គឺជាអ្វីដែលអ្នកគាំទ្រ កំពុងតែទន្ទឹងរង់ចាំ។

ជាការពិតណាស់ ឥលូវនេះខ្សែភាពយន្តនៃរឿង X-men បានវិលត្រឡប់មកវិញហើយជាមួយនឹងវគ្គថ្មីដ៏អស្ចារ្យ ដែលប្រមូលផ្តុំទៅដោយ Super Hero ជើងខ្លាំងល្បីៗ លើសពីនេះ សាច់រឿងថ្មីនេះ គឺមានលក្ខណៈពិសេស ត្រង់ពួកគេបែងចែកជា២ក្រុម ដោយ ក្រុម១ជាក្រុមអ្នកការពារភពផែនដី និងក្រុម១ទៀតជាអ្នកបំផ្លាញភពផែនដី។ មិនតែប៉ុណ្ណោះ ទាំងសាច់រឿងថ្មី ទាំងឈុតឆាកប្រយុទ្ធ បូករួមទាំងជាខ្សែភាពយន្តលក្ខណៈ 3D និង 4DX ទៀតនោះ ពិតជាមើលហើយ មិនខកចិត្តនោះទេ។

គូសបញ្ជាក់ថា ខ្សែភាពយន្ត X-MEN: Apocalpse បានដាក់សម្ពោធជាផ្លូវការហើយនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ម្សិលមិញ នៅរោងភាពយន្ត Major Cineplex by Cellcard ផ្សារទំនើប AEON។ រឿងនេះនឹងចាប់ផ្តើមចាក់បញ្ចាំង ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ នៅគ្រប់រោងកុនទាំងអស់៕

ចុចខាងក្រោមនេះ ដើម្បីមើល Trailer៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]