«សាខាផ្សារថ្មី» ដែលជាសាខាទីពីរ របស់តំណាងចែកចាយ ផលិតផលSamsung KLD ត្រូវបាន បើកសម្ពោធ ជាផ្លូវការក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់របស់ អគ្គនាយកKLD លោកអេរិច ង៉ោ ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់Samsung លោកវ៉ាត់ ឡាំផេង បូករួមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើននាក់ កាលពីថ្ងៃទី ២៣ សីហា ២០១២កន្លងទៅនេះ។

លោក អេរិច ង៉ោ អគ្គនាយកក្រុមហ៊ុនKLD លើកឡើងថា «មកពីហាងតែមួយ ផ្គត់ផ្គង់តម្រូវការអត់ទាន់ ទើប យើងសម្រេចចិត្តបើកសម្ពោធហាងមួយទៀត ដើម្បីបំពេញសេចក្ដីត្រូវការ និងការជឿជាក់ របស់អតិថិជន លើKLD និងផលិតផលSamsung ដែលយើងកំពុងចែកចាយ ព្រោះអាជីវកម្មរបស់ខ្ញុំរីកចម្រើនជាលំដាប់ ព្រោះខ្ញុំប្រមើលមើល៍ដឹងពីតម្រូវការទីផ្សារ និងស្លាកសញ្ញាដែលខ្លាំង»។

នាយកសាខាក្រុមហ៊ុនSamsung ថៃ ប្រចាំកម្ពុជា លោក វ៉ាត់ ឡាំផេង ក៏បានមានប្រសាសន៍ដែរថា ទន្ទឹមនឹង តម្រូវការលើទីផ្សារកាន់តែកើនឡើង បូករួមនឹងភាពជឿជាក់លើស្លាកសញ្ញាផលិតផល Samsung ប្រកប ដោយគុណភាពខ្ពស់ មិនត្រឹមតែពង្រីក វិសាលភាពចែកចាយតាមរយៈបង្កើនដៃគូតំណាងចែកចាយកាន់តែ ច្រើនប៉ុណ្ណោះទេ ប៉ុន្តែដៃគូអាជីវកម្មរបស់Samsung ខ្លួនឯង ក៏បានពង្រីកសាខារបស់ខ្លួនព្រោងព្រាតដើម្បី បំពេញឲ្យទាន់ និងគ្រប់តម្រូវការរបស់អតិថិជន ដែលចេះតែកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង KLD ជាឧទាហរណ៍ស្រាប់។

ឆ្លើយតបទៅនឹងសញ្ញាណរីកចម្រើនរបស់Samsung រយៈខ្លីនេះ អគ្គនាយកក្រុមហ៊ុនKLD បានសង្កត់ធ្ងន់ថា មួយរយៈក្រោយនេះទាំងKLD ក៏ដូចជាSamsung ទាំងមូលទទួលបានជោគជ័យដ៏ត្រចះត្រចង់លើ ត្រកូល GalaxyទាំងលើSmartphone និងTablet ដូចជាGalaxy Note, Galaxy SII, Galaxy S III, Galaxy Tab, Galaxy Tab 2 10.1 និងជាពិសេសGalaxy Tab 2 7.0 ដែលមានមុខងារហៅចេញបានដូចSmartphone ទូទៅ។

KLD ជាតំណាងចែកចាយផលិតផលSamsung ដំបូងគេបង្អស់នៅកម្ពុជាចាប់តាំងពីខែ មេសា ២០១២មក ម៉្លេះ។ ទីតាំងមុនគេនេះស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ទល់មុខម៉ុងឌីយ៉ាល់ ។ ដោយមើលឃើញពីភាព ជោគជ័យលើការចែកចាយផលិតផលSamsung លើទីផ្សារកម្ពុជា អគ្គនាយករបស់KLD លោក អេរិច ង៉ោ ក៏ បានសម្រេចចិត្តបើក«សាខាផ្សារថ្មី» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៤០អ៊ឺសូន្យ ផ្លូវលេខ ៥៣ សង្កាត់ផ្សារ ថ្មី១ បន្ថែមពីលើសាខាម៉ុងឌីយ៉ាល់ ដើម្បីបំពេញតម្រូវការអតិថិជន៕

www.dap-news.com

www.dap-news.com

www.dap-news.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ