ប៉ូឡូញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបមួយ ធ្វើឲ្យអ្នកទស្សនាហើយ ហួសចិត្ត នឹកស្មានមិនដល់ ចំពោះសកម្មភាពអសីលធម៌ របស់កម្មករក្នុងរោងចក្រធ្វើសាច់មាន់។

វីដេអូឃ្លីប ថតឡើងដោយកម្មករធ្វើការនៅក្នុងរោងចក្រដូចគ្នា ក្រោយមកត្រូវបានបង្ហោះចែកចាយលើអីុនធឺណែត បង្ហាញយ៉ាងច្បាស់ពីសកម្មភាព អសីលធម៌របស់កម្មកររោងចក្រធ្វើសាច់មាន់មួយកន្លែង ដែលបានពាក់ស្បែកជើងកៅស៊ូ.កវែងពណ៌.ស ជាន់លាងសម្អាតទៅលើស្លាបមាន់ មុនពេលយកទៅចែកចាយលក់បន្ត នៅលើទីផ្សារ ជាហេតុធ្វើឲ្យអ្នកនិយមលេងអីុនធឺណែតជាច្រើន ឃើញហើយសឹងតែលែងហ៊ានទិញ ព្រោះថាទង្វើនេះពិតជាគួរឲ្យខ្ពើមរអើមជាទីបំផុត ដែលយករបស់សម្រាប់ហូប មកជាន់ដូច្នេះ។

យ៉ាងណាមិញ នេះបើយោងតាមការស្តាប់សម្លេងនិយាយ របស់បុរសម្នាក់ដែលថតវីដេអូឃ្លីបនោះ គេជឿជាក់ថា បុរសជាកម្មករម្នាក់ប្រើជើងជាន់លាងស្លាបមាន់នោះ គឺជាកម្មករចំណាកស្រុក ជនជាតិអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះ បុរសឈរថតវីដេអូឃ្លីបនោះ ថែមទាំងនិយាយថា «នេះគឺជាសកម្មភាពធ្វើការ លាងសម្អាតស្លាបមាន់ដែលកក នៅក្នុងប្រទេសប៉ូឡូញ» មានន័យថា បុរសខាងលើជាកម្មករកំពុងតែ ធ្វើសកម្មភាពប្រើជើងរបស់គាត់ ជាន់ទៅលើស្លាបមាន់ដែលដាក់ត្រាំទឹក ដោយសារតែក្លាសេកកទុកយូរថ្ងៃ។

ដោយឡែក ករណីដែលបានកើតឡើងនេះផងដែរ ធ្វើឲ្យអ្នកនិយមលេងអីុនធឺណែតជាច្រើនសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ទៅលើទង្វើមិនគួរគប្បីនេះផងដែរ ដោយសារតែការលាងសម្អាត គ្មានអនាម័យត្រឹមត្រូវ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងករណីខាងលើនេះដែរ វីដេអូមួយ​ ត្រូវបានបង្ហោះឡើង​ ដែលបង្ហាញពីសាច់មាន់នៅឆៅទាំងមូល ត្រូវបានគេចាក់ទឹកបញ្ចូល។ សកម្មភាពនៃការសប់បញ្ចូលទឹកចូលក្នុងសាច់មាន់នោះ ត្រូវបានគេជឿជាក់ថា ធ្វើឲ្យសាច់មាន់មានសភាពធំឡើងៗ ខុសពីធម្មតា​ដែលមើលទៅឃើញថាល្អ និងលក់បានតម្លៃថ្លៃ ដោយសារតែទម្ងន់របស់វា។

វីដេអូនេះត្រូវបានគេរាយការណ៏ថា មាន់ទាំងនោះ សម្រាប់ចែកចាយនៅប្រទេស Azerbaijan (អតីតតំបន់ក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត) ប៉ុន្តែសាច់មាន់ដែលល្អអាចត្រូវបានគេកំណត់ ឲ្យនាំចេញទៅទីផ្សារផ្សេងទៀត។ បើយោងតាមគេហទំព័រ LiveLeak ឲ្យដឹងថា ការធ្វើបែបនេះ វាបង្កឲ្យមានមេរោគជាច្រើន យើងអាចសន្មតបានថាការចាក់សារធាតុរាវ ចូលទៅក្នុងសាច់មាន់នោះវាគឺជាទឹក ប៉ុន្តែពុំមានប្រភពច្បាស់លាស់ណាមួយ ដឹងថាវាជាសារធាតុរាវអ្វីឲ្យប្រាកដឡើយ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ The Guardian ​នៅឆ្នាំ ២០១៣ បានឲ្យដឹងថា មានសាច់មាន់ក្លាសេ្សដាក់លក់នៅក្នុងផ្សារទំនើប ដែលសុទ្ធសឹងតែត្រូវបានគេបូមឡើងដោយទឹក និងបន្ថែមឡើងនូវសារធាតុផ្សេងៗទៀត ដែលធ្វើឲ្យសាច់មាន់ មានសភាពធំខុសពីធម្មតា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]