កំពង់ស្ពឺ៖ អគ្គីភ័យ​ ឆាបឆេះ​ រោងចក្រកាត់ដេរ សម្លៀកបំពាក់ញូបេសគ្លូប៊លថេកស្តាយ ត្រូវបានរលត់ទាំងស្រុង ហើយ​ នៅម៉ោង១៨៖២៥នាទី​ ថ្ងៃទី១៨​ ខែឧសភានេះ​ បន្ទាប់ពីបានបំផ្លាញអស់សម្ភារៈមួយចំនួនធំ។

ហេតុការណ៍អគ្គិភ័យ​ ឆាបឆេះ​ បានកើតឡើង នៅម៉ោងប្រមាណ១១និង ១០នាទី ថ្ងៃត្រង់ចំណុចបុសតា ហៅភូមិត្រពាំងគ្រោះ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយអគ្គិភ័យបានបំផ្លាញអស់សម្ភារៈ ដូចជា ម៉ាស៊ីនដេរ ក្រដាស់ការតុង និងសម្លៀកបំពាក់មួយចំនួនធំ។

តាមប្រពភព័ត៌មានបានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងបណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅកន្លែងកាត់កាតុង (កេះដាក់សម្លៀកបំពាក់) បន្ទាប់ក៏មានការភ្ញាក់ផ្អើល ទៅដល់កម្មករនៅទីនោះ។​

ភ្លាមនោះក៏មានរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបានមកអន្តរាគមន៍ មានរថយន្ត​ ខាង ស្នងការខេត្តកំពង់ស្ពឺ​,​ អធិការស្រុកអង្គស្នួល​,​ ក្រសួងមហាផ្ទៃ​ រាជធានី​និងរថយន្តរបស់កងពលតូចលេខ៧០​ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ធ្លាប់មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ ម្តុំសំណង់១២ ក្នុងខណ្ឌទួលគោក នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៦ ខែឧសភា នេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យ គ្រប់គ្រងបានទាំងស្រុងហើយ នេះបើតាមការបញ្ជាក់របស់លោក នេត វន្ថា ប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គិភ័យរាជធានីភ្នំពេញ។

លោក នេត វន្ថា បានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការ ជួយពន្លត់នេះ កម្លាំងពន្លត់របស់លោក បានប្រើប្រាស់រថយន្ត ចំនួន៤គ្រឿង ក្នុងការបាញ់ពន្លត់ យ៉ាងណាក៏ដោយ លោកនៅមិនទាន់បញ្ជាក់ អំពីមូលហេតុ នៃការឆាបឆេះនេះនៅឡើយទេ ដោយឡែកទំហំនៃការខូចខាត ក៏មិនទាន់មានតួលេខ បញ្ជាក់នៅឡើយដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ