បន្ទាប់ពីអត្ថបទ http://www.khmerload.com/news/4816 របស់ ខ្មែរឡូត ដែលបានផ្សាយ និងជួយចែករំលែកទុក្ខពីការស្លាប់របស់ និស្សិតស្រីAIESECជប៉ុនវ័យ២០ឆ្នាំដែលទៅកម្មសិក្សា នៅប្រទេសរ៉ូមានី ហើយត្រូវបានគេរំលោភនិងសំលាប់ ពេលធ្វើដំណើរដល់ភ្លាមនោះ ប្រភពព័ត៌មាន THE ASAHI SHIMBUN របស់ប្រទេសជប៉ុន បាននិយាយថា ចំនួននិស្សិតជប៉ុនដែលមានបំនងចង់ធ្វើការហោះហើរដើម្បី ប្តូរការសិក្សា និង ចុះកម្មសិក្សា ទៅបរទេស គឺមានសភាព រញ៉េញ៉ៃ ដោយការចុះចតរបស់ពួកគេមិនចំទិសដៅ។ យោងតាមគណៈកម្មាការ រៀបចំកម្មសិក្សាប្រចាំតំបន់ អាស៊ី និងប្រទេសចិន ដែលមានឈ្មោះថា គណៈកម្មាការអភិវន្ឍន៍ ឧស្សាកម្ម និងធនធានមនុស្សនៅក្រៅស្រុក បានថ្លែងជាផ្លូវការថា “ តាមករណីចុងក្រោយដែលកើតឡើង យើងស្នើសុំអោយនិស្សិតទាំងឡាយ ជៀសវាងការហោះហើរណាដែលទៅដល់ ពេលយប់ និងសូមផ្ដល់ជាដំណឹងដល់ស្ថាប័នដែលអ្នកនឹងទៅដល់ អោយបានដឹងពីការធ្វើដំនើររបស់អ្នក  នូវពេលវេលាចុះចត អោយបានមុនជាចាំបាច់ ហើយយើងនិងអាចផ្ដល់ការណែនាំដល់និស្សិតអំពីសុវត្ថិភាព។” តាមសិ្ថតិរបស់ប្រទេសជប៉ុនបានអោយដឹងថា ចំនួននិស្សិតជប៉ុន ដែលទៅធ្វើការ និង ចូលរួមការងារស្ម័គ្រចិត្ដ នៅសហគមន៍បរទេស  មានការកើនឡើងគួរអោយចាប់អារម្មណ៍។ ចំនួនពាក្យសុំមានដល់ទៅ២៥០ ច្បាប់ ដែលពីមុនមានត្រឹមតែ ៥០ ច្បាប់ក្នុង១ឆ្នាំ។ ការទៅកម្មសិក្សាមានរយៈពេល២ ទៅ ៣សប្ដាហ៍ នៅរដូវវិស្សមកាលរបស់សាលា។

នេះជាសកម្មភាពចាប់ជនសង្ស័យ Nicolae របស់ប៉ូលីសរ៉ូមានី៖

រូបភាពពេលក្រុមប៉ូលីសនៅកន្លែងកើតហេតុ៖

 

 ខាងក្រោមជា មានវិដេអូទាក់ទង កន្លែងឃើញសាកសព និស្សិតជប៉ុន និងការចាប់ខ្លូនជនសង្ស័យ៖

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]