អឺរ៉ុប៖​ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញ លោក Vincente del Bosque បានប្រកាសពីសមាសភាពកីឡាករទាំង ២៥នាក់ សំរាប់ត្រៀមក្នុងការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 ប៉ុន្តែក្នុងបញ្ជីឈ្មោះនោះគឺមិនមានកីឡាករ Diego Costa , Fernando Torres និង Juan Mata នោះទេ។

Costa ដែលមានវ័យ ២៧ឆ្នាំ គឺជាខ្សែប្រយុទ្ធរបស់ក្លិប Chelsea ដែលរដូវកាលនេះគេសុតចូលទីបាន ១៦គ្រាប់ ប៉ុន្តែ២ប្រកួតចុងក្រោយអាក់ខាន មិនបានចូលលេងដោយសាររបួសសសៃពួរកែងជើង ដែលជាហេតុមិនជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាព។

Mata ខ្សែបំរើរបស់ Manchester United វិញក៏ធ្លាក់ចេញជម្រើសរបស់លោកគ្រូបង្វឹកដែរ ដោយសារតែនៅក្នុងលីក គាត់មិនសូវបានលេង ដែលជាហេតុដែលគ្រូបង្វឹកព្រួយបារម្ភអំពីទំរង់លេងរបស់គាត់ អាចនឹងធ្លាក់ចុះ។

ចំនែកឯ កីឡករដែលមានបទពិសោធន៏ច្រើន ក្នុងក្រុមជំរើសជាតិ Fernando Torres វិញក៏មិនបានកោះហៅដែរ។ Torres ស៊ុតចូលទីបាន ៧គ្រាប់ ក្នុង១១ប្រកួតចុងក្រោយ ដោយរំពឹងថាខ្លួននឹងត្រូវបានកោះហៅ ឲ្យចូលក្រុមតែជាលទ្ធផល Torres មិនមានឈ្មោះនៅក្នុងបញ្ជី។

ខាងក្រោមនេះជាបេក្ខភាពកីឡាករទាំង ២៥នាក់របស់ក្រុមជំរើសជាតិអេស្ប៉ាញ៖

អ្នកចាំទី: Iker Casillas , David de Gea, Sergio Rico

ខ្សែការពារ: Jordi Alba, Gerard Pique, Marc Bartra, Sergio Ramos, Dani Carvajal, Cesar Azpilicueta, Juanfran

ខ្សែបំរើ: Sergio Busquets, Andres Iniesta, David Silva, Mikel San Jose, Koke, Saul Niguez, Cesc Fabregas, Thiago Alcantara, Isco, Bruno Soriano

ខ្សែប្រយុទ្ធ: Pedro Rodriguez, Alvaro Morata, Aritz Aduriz, Nolito, Lucas Vazquez  

រូបភាព៖ បេក្ខភាពទាំង ២៥នាក់ របស់ក្រុមជំរើសជាតិអេស្ប៉ាញ

ជាមួយគ្នានេះដែរ ជើងឯកបាល់ទាត់ពិភពលោក អាល្លឺម៉ង់ ក៏បានប្រកាសពីបេក្ខភាពកីឡាករ ទាំង២៧នាក់ របស់ខ្លួនដែរ។ ដោយក្នុងនោះ លោកគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low បានប្រសិទ្ធនាមកីឡាករវ័យ ៣១ឆ្នាំ Bastian Schweinsteiger ដែលលេងឲ្យក្លិប Man Utd ជាប្រធានក្រុម ដែលឥឡូវនេះគាត់កំពុងតែរបួសនៅឡើយទេ។

Joachim Low ក៏បានកោះហៅកីឡាករថ្មីៗមួយចំនួនដូចជា Joshua Kimmich, Julian Brandt និង Emre Can ផងដែរ។

បញ្ជាក់ផងដែរថា អាល្លឺម៉ង់ ស្ថិតនៅក្នុងពូលជាមួយក្រុមជំរើសជាតិ អៀរឡង់ខាងជើង អ៊ុយក្រែន និងប៉ូឡូញ ។

ខាងក្រោមនេះជាបេក្ខភាពកីឡាករទាំង ២៧នាក់ របស់អាល្លឺម៉ង់៖

អ្នកចាំទី: Manuel Neuer, Bernd Leno, Marc-Andre ter Stegen

ខ្សែការពារ: Jerome Boateng, Emre Can, Jonas Hector, Benedikt Howedes, Mats Hummels, Shkodran Mustafi, Sebastian Rudy, Antonio Rudiger

ខ្សែបំរើ: Karim Bellarabi, Julian Brandt, Julian Draxler, Mario Gotze, Sami Khedira, Joshua Kimmich, Toni Kroos, Thomas Muller, Mesut Ozil, Lukas Podolski, Marco Reus, Leroy Sane, Andre Schurrle, Bastian Schweinsteiger, Julian Weigl

ខ្សែប្រយុទ្ធ: Mario Gomez  

រូបភាព៖ បេក្ខភាពកីឡាករទាំង ២៧នាក់របស់ អាល្លឺម៉ង់

បញ្ជាក់៖ ទាំងក្រុមជម្រើសជាតិ អេស្ប៉ាញ និងអាល្លឺម៉ង់ នឹងកាត់ឈ្មោះកីឡាករចោលបន្ថែមទៀត នៅថ្ងៃទី៣១ ខាងមុខនេះ ដើម្បីឲ្យបានដឹងជាផ្លូវការ ពីសមាសភាពទាំង ២៣នាក់ ដែលនឹងឆ្ពោះទៅប្រកួតក្នុងពានរង្វាន់ EURO 2016៕

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]