សៀមរាប៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ បានត្រឡប់មកទៀតហើយ ដែលលើកនេះគឺនៅមណ្ឌលខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦នេះតទៅ។

សកម្មភាពពេលប្រកួត

យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ មានការទទួលដាក់ពាក្យចូលរួម ប្រកួតក្នុងមណ្ឌល បានចំនួន៨ក្រុម ដូចរាយនាមខាងក្រោម៖

១. កងពលតូចអន្តរគមន៍លេខ៧

២. កងពលតូចអន្តរគមន៍លេខ៩

៣. វិទ្យាល័យ១០មករា ១៩៧៩

៤. Angkor Guide

៥. យុវជនសៀមរាប

៦. យុវជនស្វាយធំ

៧. យុវជនស្ម័គ្រចិត្តសសរស្តម្ភ

៨. វិទ្យាល័យបាគង

ក្នុងនោះក្រុមប្រឹក្សា និងគណៈកម្មការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រជុំចាប់ឆ្នោតបែងចែកជាពីរពូល រួមមាន៖

ពូល A : កងពលតូចអន្តរគមន៍លេខ៧, កងពលតូចអន្តរគមន៍លេខ៩,  វិទ្យាល័យ១០មករា ១៩៧៩ និង Angkor Guide ។

ពូល B :យុវជនសៀមរាប, យុវជនស្វាយធំ, យុវជនស្ម័គ្រចិត្តសសរស្តម្ភ និង វិទ្យាល័យបាគង ។

ការប្រកួតវគ្គជំរុះ មណ្ឌលខេត្តសៀមរាប មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦ ក្នុងនោះលទ្ធផលក្នុងថ្ងៃប្រកួតទី១ ថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ម្សិលមិញនេះ ឃើញថា៖

-ក្រុមAngkor Guide ឈ្នះការប្រកួតលើ ក្រុមកងពលតូចអន្តរគមន៍លេខ៧ ដោយលទ្ធផល ៣-០

-ក្រុមកងពលតូចអន្តរគមន៍លេខ៩ ឈ្នះការប្រកួតលើ ក្រុមវិទ្យាល័យ១០មករា ១៩៧៩  ដោយលទ្ធផល ៣-០

-ក្រុមយុវជនសៀមរាប ឈ្នះការប្រកួតលើ ក្រុមវិទ្យាល័យបាគង ៣-០

ជាក់ស្តែងក៏នៅមានការប្រកួតមិត្តភាពពិសេសរវាង ក្រុមស្នងការនគរបាលខេត្ត ជាមួយ ក្រុមកងពលធំអន្តរគមន៍លេខ៣ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រផងដែរ។

ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀ http://www.leocupvolleyball.com/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]