(ភ្នំពេញ)៖ កម្មវិធីមហោស្រពភាពភាពយន្តថៃ នៅកម្ពុជាលើកទី៣ បានរៀបចំធ្វើឡើង ​នាល្ងាចថ្ងៃ១៦ ខែឧសភា ២០១៦ ក្រោមវត្តមានលោកឯកអគ្គរាជទូតថៃ ប្រចាំនៅប្រទេសកម្ពុជា និង​លោក សុខ សុគន្ធ រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ តំណា​ងឲ្យលោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រី ត្រូវបានគេសង្កេតឃើញថា មានវត្តមាន​តារាខ្មែរ​ចូលរួមច្រើនគួរសម មានទាំងតារាសម្ដែង ពិធីករ ពិធីការិនី តារាចម្រៀង និងតារាភាពយន្តថៃមួយចំនួនទៀត។

កម្មវិធីនេះ នឹងបានផ្ដល់អត្ថប្រយោជន៍ ក្នុងទីផ្សារភាពយន្ត និងបង្កើន​កិច្ច​សហការ​​គ្នា​ថ្មីៗ​បន្ថែម​ទៀត រវាង​ផលិត​ករ នៃ​ប្រទេស​ទាំង​ពីរ ។

ក្នុងកម្មវិធីនេះ ក៏គេសង្កេតឃើញមាន​តារាខ្មែរល្បីៗ ​ជិត២០រូបចូលរួម ក្នុងនោះ រួមមាន​ អ្នកស្រី ឌី សាវ៉េត,លោក ជា សំណាង,លោក អ៊ុន សុធា,កញ្ញា ដួង ម៉ានិច, លោក អូន ឧស្សាហ៍, កញ្ញា លីលី, លោក វី ជីវ័ន្ត,កញ្ញា ថន លក្ខិណា, លោក ភិម តារាវិបុល,កញ្ញា ដួង ហ្សូរីដា និង​សិល្បករ-សិល្បការិនីជាច្រើនដួងទៀត ។

​យ៉ាងណាមិញ ដើម្បីអបអរសាទរ ក្នុងកម្មវិធីមហោស្រពភាពយន្តថៃនេះ ក៏មានការដាក់បញ្ចាំងភាពយន្តថៃដ៏ល្បី ​និងបើកឲ្យទស្សនិកជនចូលទស្សនាដោយសេរី រយៈពេល៥ថ្ងៃផងដែរ។ 

​សូមបញ្ជាក់ថា ការរៀបចំកម្មវិធីមហោស្រព ភាពយន្តថៃ ឬ Thai Film Festival 2016 គឺត្រូវបានប្រារព្ធឡើង ចំនួន២ដង រួចមកហើយ នៅក្នុងប្រទេសកម្ពុជា ​ដោយនាយកដ្ឋានជំរុញ ពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ ដែលបានទទួលកិច្ចសហការយ៉ាងល្អ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា និងសហព័ន្ធសមាគម ភាពយន្តថៃ។

តាមរយៈនៃការរៀបចំ កម្មវិធី «Thai Film Festival 2016» ចំនួន២ដង រួចមកហើយនេះ គឺទទួលបានការឆ្លើយតបមកវិញ គួរជាទីពេញចិត្ត ពីសំណាក់ផលិតករភាពយន្ត ចាងហ្វាងផលិតកម្ម តារាសម្ដែង ទាំងនៅក្នុងប្រទេសកម្ពុជា និងថៃ ។

ការប្រារព្ធឡើងនាពេលថ្មីៗនេះ ក៏បានផ្ដល់នូវកិច្ចសហការ​គ្នាថ្មីៗបន្ថែមទៀត ព្រមទាំងធ្វើឲ្យផលិតករ នៃប្រទេសទាំងពីរ ស្គាល់គ្នាកាន់តែជិតស្និទ្ធ ទទួលបានបទពិសោធន៍ភាពយន្ត និងបង្កើនកិច្ចដំណើរការ ផ្នែកទុរកិច្ចភាពយន្ត ជាមួយគ្នាច្រើនគម្រោងបន្ថែមទៀត ។ ជាមួយគ្នានេះ ថែមទាំងបានលើកទឹកចិត្ត ដល់ផលិតករកម្ពុជា ដែលបានបង្កើតស្នាដៃថ្មីៗ សម្រាប់ទីផ្សារ នៅក្នុងប្រទេសថៃផងដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច