ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ យ៉ាងអាេណោចអាធមគៀបជាប់ ក្នុងរថយន្ដ ដោយសាររថយន្ដ២គ្រឿងបើក ក្នុងល្បឿនដូចគ្នា បុកបញ្រ្ចាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលរងការខួចខាតខ្ទេច ទំាងសងខាង ដែលភាគីខាង រថយន្ដ តារាចំរៀងខេម និងនារីរូបស្រស់ម្នាក់ ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ០១ និង ៥០ នាទី នៅយប់ពាក់កណ្ដាលអាធ្រាត ឈានចូល ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខ ឃ្លាំងសំាង សូគីមិច តាមបណ្ដោយផ្លូវ ជាតិលេខ ៥ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។ 

បុរសដែលបានស្លាប់យ៉ាងអាណោចអាធ័ម ឈ្មោះ លី ការិន អាយុ៣១ ឆ្នាំ ស្នាក់នៅម្ដំុ គីឡូម៉ែតលេខ ៨ សង្កាត់ ច្រាំងចំរេះខណ្ឌឬស្សីកែវ ។ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុដែល ឃើញផ្ទាល់ភ្នែក បានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2x.9987 ជិះដោយតារាចំរៀងដល់ល្បី គឺលោក ខេម និងមនុសស្រីម្នាក់រូបស្រស់ បានធ្វើដំណើរផ្លូវតាម ជាតិលេខ ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនលឿន ក៏ទៅបុកជាមួយ រថយន្ដ មួយគឿង ម៉ាក សេលីកា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M.5575 បើកដោយបុរស ម្នាក់ បានធ្វើដំណើរពី ត្បូងទៅជើង តាមបណ្ដោយផ្លូវ ជាតិលេខ ៥ បើកក្នុងល្បឿនលឿនដូចគ្នា ហើយបានបុកបញ្រ្ចាសទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលអោយភាគីបុរស ដែលបើក រថយន្ដសេលីកា កៀប ជាប់រថយន្ដ ស្លាប់យ៉ាងអណោចអធ័ម ចំណែកលោក ខេម និងនារីរូបស្រស់ ខាងលើសំណាងល្អ រងរបួសស្រាល រួចឡើងលើម៉ូតូឌុប គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សពបុសរងគ្រោះ ខាងលើត្រូវ សមត្ថកិច្ច ប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្តទំាង២ ខាងលើត្រូវបានសមត្ថកិច្ច ស្ទួចទៅការិយាល័យ នគរបាលចរាចរណ៍ ក្រុងភ្នំពេញ រង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់។

ប្រភព៖ ដើមអម្ពិល

រូបភាពខាងក្រោមពី Freshnews

វីដេអូដកស្រង់ពីហ្វេសប៊ុក៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ក៏ដូចជាកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៥ មានករណី បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត ក្នុងរាជធានីភ្នំពេញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

គួររំលឹកថា ក្រុមអ្នកដើរលេងពេលរាត្រីកើតជម្លោះបើករថយន្ត ដេញបុកគ្នា បានជ្រុលទៅបុកផ្ទះលក់សាំង និងហ្គាស ផ្ទុះឆេះសន្ធោសន្ធៅ បណ្តាលឲ្យស្រ្តីម្នាក់ឆេះខ្លោចស្លាប់នៅក្នុងរថយន្ត។ ហេតុការណ៍នេះ កើតនៅម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្បែរស្ថានីយសាំងសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌ ប្ញស្សីកែវ។

រថយន្តទាំងពីរពីរគ្រឿងដែលដេញបុកគ្នានោះមួយម៉ាកឆ្លាម និងមួយគ្រឿងម៉ាក កាមរី០៧។ ស្ត្រីដែលស្លាប់នៅ ក្នុងរថយន្តនោះ គឺជាស្រ្តីជិះក្នុងកាមរី០៧ ចំណែកបុរសជាអ្នកបើកបានរត់ចេញទាន់ពេល។

រថយន្តដែលជិះដេញបុកគ្នា ហើយជ្រុលបុកផ្ទះលក់សាំង និងហ្គាសនេះ រថយន្តកាមរី០៧ ពាក់ស្លាកលេខ៖ 2W-2627 និងរថយន្តឆ្លាមពាក់ស្លាកលេខ៖ 2D-8072 ។ តាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំងពីរគ្រឿង បានជិះដេញ បុកគ្នាក្នុងល្បឿនលឿនដូចហោះ។ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកហាងលក់ទំនិញ ២៥០០រៀល រួច បន្តទៅបុកហាងលក់សាំង និងហ្គាស បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

ដោយឡែកផ្ទះលក់សាំង និងហ្គាស ដែលរថយន្តជិះបុក ត្រូវបានភ្លើងឆេះបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ក្នុង នោះមានម៉ូតូ ៣គ្រឿងផងដែរ៕ 

រូបភាព រថយន្តទាំងពីរពីរគ្រឿងដែលដេញបុកគ្នា និងឆេះខ្ទេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]