ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្បែរផ្ទះក្នុងថ្លុកឈាម ដោយមានស្នាមអារដាច់ បំពងក ស្ទើរមួយចំអាមផ្នែកខាងមុខ អ្នកភូមិនាំគ្នានិយាយថា ទំនងជាមកពីកំរោល ចូលទើបធ្វើសកម្ម ភាពអារកខ្លួនឯងតែម្តងទៅ ចំណែកឯប្តីរបស់ជនរងគ្រោះអះអាងថា ប្រពន្ធរបស់គាត់ផឹកស្រារាងរាល់ ថ្ងៃ ហើយនិយាយមិនចេះឈប់១យប់ៗ។

សពស្រ្តី ដែលមិនទាន់ប្រភពអះអាងច្បាស់លាស់ពីមូលហេតុនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅ វេលាម៉ោង ៤ និង២០នាទីព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ២០១២ ស្ថិតនៅដីដីវាលខាងជើងផ្ទះរបស់ខ្លួន ក្នុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

លោក ជួប ម៉ៅ អាយុ ៤៥ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ជាប្តីរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា ប្រពន្ធ របស់គាត់ឈ្មោះ ម៉ម សុខ អាយុ ៣០ឆ្នាំ មានមុខរបរដើរបេះបន្លែ បង្កាក្នុងភូមិ មានកូនប្រុសពីរនាក់ នៅក្នុងបន្ទុកកូនប្រុសពៅអាយុ ៤ឆ្នាំ និងកូនប្រុសបងអាយុ ៩ឆ្នាំ ប្តី។

លោក ជួប ម៉ៅ បានបន្តទៀតថា ប្រពន្ធរបស់គាត់ជារាងរាល់យប់ពេលដែលនាងផឹកស្រាស្រវឹង នាងតែង តែនិយាយប៉ប៉ាច់ប៉ប៉ោចមិនដេកនោះទេ ដូចជាមនុស្សវិកលចរិតទៅហើយ ចំណែកឯរូបគាត់វិញមិនដែល ប្រកាន់នោះទេ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីនោះទេ បានជានាងធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួនឯង យ៉ាងដូច្នេះ។ ប្តីស្រ្តីរងគ្រោះ បានបញ្ជាក់ថា សពប្រពន្ធរបស់គាត់ បន្ទាប់ពីនគរបាលពិនិត្យរួចរាល់គាត់ នឹងដឹកបញ្ជូនទៅវត្ត ដើម្បីធ្វើបុណ្យជូននាងបន្តិចបន្តួចតាមប្រពៃណី។

ប្រជាពលរដ្ឋនៅក្បែរផ្ទះជនរងគ្រោះបាននិយាយថា ជនរងគ្រោះជាមនុស្សមានសតិ ដូចជាមិនគ្រប់ ហើយពេលដែលស្រវឹងស្រាម្តងៗ និយាយច្រំដែល ចេះតែធ្វើអ្វីមិនប្រក្រតី ហើយការអារកនេះ ទំនងជា កំរោលចូលហើយមើលទៅ ។

បន្ទាប់ពីកើតហេតុគេឃើញនគរបាលមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុភ្លាមៗបន្ទាប់មកក៏ឃើញវត្តមានជំនាញចក្ខុក្រុងចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យតែពុំទាន់សន្និដ្ឋានថា បណ្តាលមកពីមូល ហេតុអ្វីនៅឡើយទេ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]