(ភ្នំពេញ)៖ តារាចម្រៀង និងជាអ្នកនិពន្ធលោក ទី្រ សក្កដា ថ្មីៗនេះ បានបង្ហោះឃ្លីបវីដេអូ មានរយៈ​ពេល ប្រមាណជិត៥នាទី ធ្វើការរិះគន់ និងបង្ហាញអារម្មណ៍មិនពេញចិត្ត លើហាងកាត់សក់​មួយ​កន្លែងនៅរាធានីភ្នំពេញ ខណៈដែលបុគ្គលិកស្រីៗ បម្រើការងារនៅក្នុងហាងនោះ បានប្រើពាក្យសម្តីហាក់មើលងាយ បញ្ចើចបញ្ចើជាមួយលោក ដែលជាភ្ញៀវចូលទៅកាត់ និងធ្វើសក់នៅទីនោះ។

តារាច្រៀង​លោក សក្កដា បាននិយាយថា ថ្មីៗនេះលោកបានចូលទៅកាត់ និងធ្វើសក់នៅ​ហាងមួយកន្លែង ហើយគ្រាដែលចូលទៅដល់ដំបូង គឺបុគ្គលិកនៅក្នុងហាងនោះ មានការរាក់ទាក់ជាធម្មតា ប៉ុន្តែក្រោយមកទៀត លោកក៏បានសួរនាំរឿងមានភ្ញៀវ មកអង្គុយចាំកាត់សក់ដែរ តែជាលទ្ធផលស្រាប់តែមានបុគ្គលិកម្នាក់ បាននិយាយហាក់មានភាពឌឺដង សើចចំអកលោក របៀបមិនចង់ឲ្យនៅអង្គុយ នៅហាងនេះបន្តទៀត។

លោក ទី្រ សក្កដា បានបន្ថែមថា បន្ទាប់ពីបានស្តាប់ឮ និងឃើញកាយវិកា​បែបនេះ នៅក្នុង​អារម្មណ៍​លោកផ្ទាល់ ស្ទើរតែស្រក់ឈាមចេញមកក្រៅ ព្រោះតែការនិយាយមើលងាយ ហាក់គ្មានសីលធម៌ ជាមនុស្សរបស់បុគ្គលនៅក្នុងហាងនោះ។

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ khmertalking

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ករណីរឿងហួសចិត្ដនេះ ក៏ធ្លាប់កើតមានឡើង លើអ្នកទេសចរដែលចូលទៅទទួលទានអាហារ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងប្រទេសថៃផងដែរ ទាក់ទងនឹងរឿងតុងយាំងគួងមួយចាន ជាង ២៧ដុល្លារ

គួររំលឹកថា ភោជនីយដ្ឋានខាងលើ គឺពួកតុកតុក និង អ្នកបើកឡានតាក់ស៊ី តែងតែណែនាំឲ្យ ភ្ញៀវទេសចរ ចូលទៅពិសារ ដែលមានទីតាំងស្ថិតនៅក្នុង ទីក្រុងបាងកក។ ជាមួយនឹង ការតវ៉ា និងពាក្យបណ្ដឹងជាច្រើន នៅក្នុងវេបសាយ TripAdvisor ដែលថាឲ្យភោជនីយដ្ឋាននេះដូចជា មហាកំពូលថ្លៃ ពិតជាទុច្ចរិត ជាដើម ត្រូវបានក្រសួងផ្នែកពាណិជ្ជកម្មផ្ទៃក្នុង ធ្វើការសើុបអង្កេត។ ម្យ៉ាងវិញទៀត ក៏មានស្ដ្រីថៃម្នាក់ បានដាក់ពាក្យបណ្ដឹងដូចគ្នា ក្រោយពីមិត្ដភិក្ដជនបរទេសនាង ត្រូវបានភោជនីយដ្ឋាននេះ កាប់ឆៅៗ ដែលក្នុងវិក័យបត្របង់ប្រាក់ មានដូចជាមុខម្ហូប ពងទាចៀនតម្លៃ ៦០០បាតឬ ជាង១៦ដុល្លារ, snapper តម្លៃ៣,៤០០បាតឬជាង ៩៤ដុល្លារ, តុងយាំងគួងតម្លៃ១,០០០បាតឬជាង២៧ដុល្លារ, មឹកអាំងតម្លៃ ២,០៤០បាតឬជាង ៥៦ដុល្លារ និងបូកបន្ថែម ជាមួយនឹង ពន្ធ ៧ភាគរយ ហើយ១០ភាគរយទៅ លើថ្លៃសេវាកម្ម។

នេះបើតាមអ្នកនាំពាក្យរបស់ ក្រសួងផ្នែកពាណិជ្ជកម្មផ្ទៃក្នុង បានឲ្យដឹងថា ពួកគេនឹងធ្វើការ សើុបអង្កេត បើភោជនីយដ្ឋាននេះ ពិតជាលក់ម្ហូប ថ្លៃហួសហេតុមែន ពួកគេនឹងបញ្ជូនសំនុំរឿងនេះ ទៅកាន់ តុលាការជាក់ជាមិនខាន។

នេះជាព័ត៌មានមួយ ដែលប្រិយមិត្ដអ្នកអានគួរតែជ្រាប ជាពិសេសអ្នកដែលចូលចិត្ដ ធ្វើដំណើរកម្សាន្ដទៅកាន់ ប្រទេសថៃ ប្រយ័ត្នជួបប្រទះរឿងបែបនេះ និងគួរតែសិក្សា ស្វែងយល់ឲ្យបានត្រឹមត្រូវ ជាមុន ពីភូមិសាស្ដ្រ កន្លែងដើរផ្សារ កន្លែបរិភោគអាហារ ជាដើម ក្នុងស្រុកថៃ៕ 

វិក័យប័ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]