បុរសជំទង់ឈាមរាវម្នាក់ បានបើករថយន្តទៅបុក កម្មករសំណង់ ៣ នាក់ដែលបានបណ្តាលអោយស្លាប់ម្នាក់ ហើយ ២ នាក់ទៀតរងរបួស ប៉ុន្តែអ្វីដែលបានធ្វើអោយប៉ូលិសក៏ដូចជាមហាជនហួសចិត្ត នោះគឺរូបគេជាមួយនឹងសង្សារបានចុះពីលើរថយន្ត មកអោបថើបគ្នាក្បែរបង្គោលភ្លើងទៀតផង គួរអោយទើសភ្នែកមែនទែន។

ដោយយោងទៅតាមគេហៈទំព័រ BeijingCream ចុះផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា បុរសម្នាក់អាយុ ១៩ ឆ្នាំ បានបើកបរទាំង គ្មានប័ណ្ណបើកបរ ហើយក្នុងសភាពស្រវឹងទៀតផង ទៅបុកកម្មករសំណង់ចំនួន ៣ នាក់ ដែលបានធ្វើអោយកម្មករម្នាក់ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុរីឯកម្មករចំនួន ២ នាក់ទៀតត្រូវបាន បញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ Chendu ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា នៅពេលដែលប៉ូលិសនឹងអ្នកកាសែតមកដល់ ពួកគេបានឃើញ ជនបង្កហេតុ និង សង្សារឈរកៀកកើយ ហើយបានថើបគ្នាទៀតផង។ នៅពេលដែលអ្នកកាសែតថតពួកគេ មិត្តស្រីម្នាក់នោះបាន ស្រែកថា អោយថតមកខ្ញុំមិនខ្លាចទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]